អ្នកស្លាប់ដោយសារកូវីដ១៩នៅអេស្ប៉ាញកើនឡើងជាង ៤.០០០ នាក់

មនុស្សយ៉ាងហោចណាស់ ៤.០៨៩ នាក់បានស្លាប់ដោយកូវីដ១៩ក្នុងប្រទេសអេស្ប៉ាញជាមួយនឹងករណីឆ្លងសរុបមានចំនួន ៥៦.១៨៨ នាក់ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលអេស្ប៉ាញចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦មីនា។

ប៉ុន្តែការកើនឡើងនៃចំនួនអ្នកស្លាប់ ៦៥៥ នាក់ក្នុងរយៈពេល ២៤ ម៉ោងគឺជាការកើនឡើងតិចជាងកំណត់ត្រា ៧៣៨ នាក់ ដែលបានកត់ត្រាកាលពីថ្ងៃពុធ។

ប្រទេសអេស្ប៉ាញនៅតែជាប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេលំដាប់ទី ២ ដោយសារវីរុសកូរ៉ូណាហើយមានចំនួនស្លាប់ច្រើនបំផុតបន្ទាប់ពីអ៊ីតាលី។ ប្រទេសចិនដែលជាកន្លែងផ្ទុះមេរោគ មានអ្នកស្លាប់ចំនួនសរុប ៣.២៩១ នាក់ នេះបើយោងតាមតួលេខរាប់ដោយសាកលវិទ្យាល័យ Johns Hopkins ។

មន្ត្រីសុខាភិបាលកំពូលលោក Fernando Simon បានព្យាករណ៍កាលពីថ្ងៃពុធថាអេស្ប៉ាញនៅមិនទាន់ឈានដល់ចំណុចកំពូលនៃការផ្ទុះមេរោគនៅឡើយទេ។ លោកបាននិយាយថាចំនួនករណីឆ្លងនឹងបន្តកើនឡើងនៅក្នុងប៉ុន្មានថ្ងៃខាងមុខទៀត៕ ប្រភព៖ CNN

adverise with khmeread