ខំគេចពីសេចក្ដីស្លាប់ពីទីក្រុងមួយទៅទីក្រុងមួយក្នុងចម្លោះ ៩ឆ្នាំនៅស៊ីរី តែគេចមិនផុតពីវីរុសកូរ៉ូណា

អ្វីគ្រប់យ៉ាងដែលលោកស្រី Fatima Um Ali ត្រូវការពារខ្លួនគាត់ និងគ្រួសាររបស់គាត់ពីវីរុសកូរ៉ូណាគឺពុំមាននោះឡើយ។ នៅទីនោះគ្មានទឹក សាប៊ូថ្លៃ ហើយទឹកអនាម័យ គឺជារបស់ប្រណីតដែលមិនអាចមានលទ្ធភាពទិញបានឡើយ។ គាត់មិនអាចសូម្បីតែស្រមៃថាតើការរក្សាគម្លាតពីគ្នាក្នុងសង្គមសម្រាប់គ្រួសារមានគ្នា ១៦ នាក់របស់លោកស្រីនឹងទៅជាយ៉ាងណានៅក្នុងតង់ទាំងបី ដែលពួកគេរស់នៅក្នុងជំរំបណ្តោះអាសន្នក្បែរព្រំដែនតួកគី - ស៊ីរី។

លោកស្រី Um Ali បានប្រាប់ទៅ CNN ថា "យើងព្យាយាមជាមួយសមត្ថភាពមានដែនកំណត់របស់ពួកយើងដើម្បីរក្សាអនាម័យ។ ទឹកអនាម័យ ឧបករណ៍សម្អាត ដែលអ្នកនិយាយ យើងគ្មានលទ្ធភាពទិញទេ"។

លោកស្រីរស់នៅក្នុងជំរំមួយក្នុងចំណោមជំរំជាច្រើនដែលបានដាំដំណាំនៅតាមវាលស្រែ ចម្ការអូលីវ និងជួរភ្នំនៃខេត្ត Idlib ដែលកាន់កាប់ដោយពួកឧទ្ទាមនៅប្រទេសស៊ីរី។ កុមារភាគច្រើនមានច្រមុះហៀរសំបោរពីការប៉ះពាល់នឹងស្ថានភាពរស់នៅដ៏លំបាក។

ក្រុមគ្រួសារនេះបានគេចផុតពីសេចក្តីស្លាប់ជាច្រើនដងក្នុងរយៈពេលនៃជម្លោះ ៩ ឆ្នាំនៅស៊ីរី។ ពួកគេបានភៀសខ្លួនពីការវាយប្រហាររបស់របបស៊ីរីនៅខេត្ត Hama នៅពេលដែលសង្គ្រាមបានចាប់ផ្តើមក្នុងឆ្នាំ ២០១១ ដោយបានផ្លាស់ពីទីក្រុងមួយទៅក្រុងមួយនៅពេលការប្រយុទ្ធបានបន្ត។

ប៉ុន្តែពួកគេមិនអាចរត់គេចពីជំងឺរាតត្បាតជាសកលបានទេ។ អង្គការសុខភាពពិភពលោកនិយាយថា កូវីដ១៩ កំពុងឆ្ពោះទៅកាន់ខេត្តដែលកំពុងរងការបំផ្លាញដោយសង្រ្គាមនេះ ដូចជា " រលកយក្សស៊ូណាមិ និង អាចសម្លាប់មនុស្សរាប់ម៉ឺននាក់"។

ប្រជាជនចំនួន ៣ លាននាក់របស់ខេត្ត Idlib ដែលកំពុងស្ថិតក្នុងស្ថានភាពខ្វះខាតថ្នាំត្រូវគេចាត់ទុកថាជាប្រទេសមួយដែលមិនអាចការពារខ្លួនបានឡើយពីជំងឺកូវីដ១៩៕ ប្រភព៖ CNN 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16