ដុកទ័រអ៊ីតាលីយ៉ាងតិច ៣៧ នាក់ស្លាប់និងគ្រូពេទ្យ ៦.២០៥ នាក់ឆ្លងកូវីដ១៩ ចំណែកដុកទ័រហ្វីលីពីនស្លាប់ ៩ នាក់

យោងតាម CNN ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦មីនាបានឱ្យដឹងថា​ ចំនួនដុកទ័រអ៊ីតាលីដែលបានពលីដោយសារកូវីដ១៩បានកើនឡើងដល់ ៣៧ នាក់ ខណៈគ្រូពេទ្យ ៦.២០៥ នាក់បានឆ្លងមេរោគកូរ៉ូណា នេះតាមការឱ្យដឹងពីសហព័ន្ធពេទ្យជំនាញអ៊ីតាលី។

អ៊ីតាលី ដែលជាចំណុចផ្ទុះថ្មីនៃមេរោគកូរ៉ូណា បានកត់ត្រាករណីឆ្លងចំនួនជាង ៧៤.៣៧៦ នាក់ និង ស្លាប់ជាង ៧.៥០៣ នាក់ យោងតាមការរាប់ដោយសាកលវិទ្យាល័យ Johns Hopkins University។

ដោយឡែក សមាគមគ្រូពេទ្យហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដុកទ័រហ្វីលីពីនចំនួន ៩ នាក់បានស្លាប់ដោយសារកូវីដ១៩ ខណៈមន្ទីរពេទ្យជាច្រើននិងគ្រូពេទ្យបានត្អូញត្អែរអំពីកង្វះឈុតការពារនៅសមរភូមិជួរមុខប្រឆាំងនឹងកូវីដ។ 

មន្ទីរពេទ្យធំៗបីនៅទីក្រុងម៉ានីលនិយាយថាបុគ្គលិកពេទ្យរាប់រយនាក់លែងទទួលយកអ្នកជំងឺទៀតហើយពីព្រោះពួកគេកំពុងដាក់ខ្លួនឯងនៅឯកោរយៈពេល ១៤ ថ្ងៃបន្ទាប់ពីមានការសង្ស័យថាឆ្លងកូវីដ១៩ហើយចម្លងឱ្យទៅអ្នកជំងឺទៅវិញ៕ ប្រភព៖ CNN និង Daily Mail

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16