សហរដ្ឋអាមេរិកឥឡូវមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេលើពិភពលោក

នៅពេលនេះសហរដ្ឋអាមេរិកមានករណីឆ្លងកូវីដ១៩ច្រើនជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក ក្រោយការធ្វើតេស្តវិជ្ជមានយ៉ាងហោចណាស់ចំនួន ៨២.៤០៤ នាក់។

យោងតាមតួលេខចុងក្រោយបង្អស់ដែលប្រមូលដោយសាកលវិទ្យាល័យ Johns Hopkins University សហរដ្ឋអាមេរិកបានវ៉ាចិន (៨១.៧៨២ ករណី) និងអ៊ីតាលី (៨០.៥៨៩ ករណី) ។

ព្រឹត្តិការណ៍ដ៏គួរឱ្យញញើតនេះបានកើតឡើងនៅពេលដែលលោកប្រធានាធិបតីដូណាល់ត្រាំបានព្យាករណ៍ថាប្រទេសជាតិនឹងវិលត្រឡប់ទៅរកការងារវិញ "យ៉ាងឆាប់រហ័ស" បន្ទាប់ពីមនុស្ស ៣,៣ លាននាក់អត់ការងារធ្វើ។

មនុស្សជាង ១.១០០ នាក់បានស្លាប់ដោយសារកូវីដ១៩នៅសហរដ្ឋអាមេរិក៕ ប្រភព៖ BBC

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16