adverise with khmeread C37e28a2 d92c 40c3 b436 b5e405f35e08

ឃាត់​បុរស​២​នាក់​លួច​កាបូប​ដាក់​ល្យ​និង​គ្រឿងអលង្ការ​

    បាត់ដំបង ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រាវជ្រាវ​ឃាត់​ខ្លួ​កាលពី​ថ្ងៃទី​២៥​មីនាឆ្នាំ​២០១៦​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​កាបូប​លុយ​ និង​គ្រឿងអលង្ការ​កាលពី​ថ្ងៃទី២៣ ​មីនា ២០១៦ ​ម៉ោង​២០ ​និង៣០​នាទី ​នៅ​ចំណុច​ផ្ទះ​លេខ០៥៧ ​ក្រុមទី០៣​ ភូមិ​ថ្កូវ​ សង្កាត់​ក្តុល​ដូនទាវ​ ក្រុង​​ខេត្តបន្ទាយមានជ័យ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​២​នាក់​គឺ​១-​ឈ្មោះ ​ហន​ ​ហ៊ុយ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​រស់នៅភូមិ​គង់​ទុំ​ ឃុំ​ពាម​ឯក ​ស្រុក​ឯក​ភ្នំ​ និង​២-​ឈ្មោះ​សែន​ ​សុខ​ណា​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ថ្កូវ​ សង្កាត់​ក្តុល​ដូនទាវ​ ក្រុង​បាត់ដំបង​ បានធ្វើ​សកម្មភាព​លួច​កាបូបស្ពាយ​ដាក់​លុយ​របស់​ជនរងគ្រោះ​ឈ្មោះ ​ប៉ោ​ មុនី​ ភេទ​ស្រី​ អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​។​

    ប៉ូលិស​បន្តថា សម្ភារៈ​បាត់បង់​មាន ​៖​ ផ្លាកដៃ​ផ្លា​ទីន​មាន​ទម្ងន់​១​ដំឡឹង៤​ជី​ចំនួន១​ខ្សែ​, ​ខ្សែក​ប្លា​ទីន​មាន​បន្តោង​រូប​ផ្កាចំប៉ា​បី​ទង​ទម្ងន់​១​ដំឡឹង ចំនួន​០១​ខ្សែ​,​ ចិញ្ចៀន​ផ្លា​ទីន​ចំនួន០២​វង់​,​ ប្រាក់​អាមេរិក២ពាន់​ដុល្លារ​, ​ទូរ​សព្ទ័​ដៃ​ណូគា​ស៊ីម២ ចំនួន​២​គ្រឿង​និង​ប្រាក់​ខ្មែរ​ប្រហែល​៣លាន​រៀល​។​

    ក្នុងករណីនេះ ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២កំពុង​រៀបចំ​សំណុំរឿង ​និង​ជនសង្ស័យ​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់