738d7899 bd8a 4e2a 8bbe d5071eac5378

ឃាត់​កម្មករ​រោងចក្រ​ម្នាក់​ប្រើ​ហិង្សា​ចាក់​បុរស​ម្នាក់​របួសធ្ងន់​

     ភ្នំពេញ ៖ កម្មករ​រោងចក្រ​ម្នាក់​ប្រើ​ហិង្សា​ចាក់​បុរស​ម្នាក់​របួសធ្ងន់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២៦ ​មីនា ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​មានទំនាស់​ពាក្យសម្តី​គ្នា​កាលពី​ពេល យប់។​

     ប៉ូលិស​និយាយថា ករណី​ហិង្សា​ដោយ​ចេតនា​ទំនាស់​យក​កាំបិត​ចាក់​បណ្តាល​ឲ្យ​របួស​កាលពី​ថ្ងៃទី​២៦​ មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ព្រឹក​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បានទទួល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ មួង ប្រុស ហៅ ខេ​ម ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទ្រា​៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ​។​

     ប៉ូលិស​និយាយថា បុរស​រូបនេះ​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​យក​កាំបិត​ចាក់​បណ្តាល​ឲ្យ​របួស​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ហ៊​ន សំណាង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​លេខ ១៣៣០​អ៊ឹម ផ្លូវលំ ភូមិ ទ្រា​៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ បណ្តាល​ឲ្យ​របួស​ក្រោម​ឃ្លៀក​ខាងឆ្វេង​កាលពី​ថ្ងៃទី​២៥​មីនា​២០១៦ វេលា​ម៉ោង​៩​និង​៣០​នាទី យប់​នៅ​ចំណុច​ផ្លូវលំ  ក្រុមទី​០៦​ភូមិ ទ្រា​៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ​។​

      សមត្ថកិច្ច​បាន​ចាប់យក​វត្ថុតាង​ ៖​ កាំបិត​ចុង​ស្រួច ដង​ជ័រ​ពណ៍​លឿង​ចំនួន ០១ ដើម​ហើយ​កសាង​សណុំ​រឿង​បញ្ជូនទៅ​តុលាការ៕​

អ្នកនឹងចូលចិត្ត

មតិយោបល់