កីឡាករ Nouri របស់ Ajax របួសក្បាលសន្លប់បាត់ស្មារតីតាំងពីឆ្នាំ២០១៧ ភ្ញាក់ដឹងខ្លួនវិញយ៉ាងអច្ឆរិយៈក្នុងពេលពិភពលោកកំពុងផ្ទុះកូវីដ១៩

កីឡាករហូឡង់ម្នាក់ដែលសន្លប់ បន្ទាប់ពីដួលលើតារាងបាល់ទាត់ បច្ចុប្បន្នកំពុងជាសះស្បើយ ហើយគាត់រំភើបដែលអាចមើលបាល់ទាត់និងមនុស្សជាទីស្រឡាញ់របស់គាត់ឡើងវិញម្ដងទៀត។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី២៧មីនា។

កីឡាករឈ្មោះ Abdelhak Appie Nouri របស់ក្លឹប Ajax បានទទួលរងរបួសធ្ងន់ និងខូចខួរក្បាលជាអចិន្ត្រៃយ៍ បន្ទាប់ពីមានបញ្ហាចង្វាក់បេះដូងពេលប្រកួតបាល់មិត្តភាពជាមួយនឹងក្លឹបអាល្លឺម៉ង់ Werder Bremen កាលពីខែកក្កដា ឆ្នាំ ២០១៧។

កីឡាករវ័យ ២២​ ឆ្នាំរូបនេះបានសន្លប់អស់ជាច្រើនខែឆ្នាំ ប៉ុន្ដែបច្ចុប្បន្នកំពុងជាសះស្បើយក្នុងផ្ទះមួយសង់ឡើងជាពិសេសសម្រាប់គាត់ ជាកន្លែងដែលគាត់ដេក បរិភោគ និងនិយាយបាន ប៉ុន្ដែមិនទាន់ក្រោកដើរបានទេ ត្រូវពឹងមានអ្នកជួយមើលថែ។

ហើយវាក៏ជាក្ដីរន្ធត់សម្រាប់កីឡាកររូបនេះដែលកំពុងជាសះស្បើយពីជំងឺរបស់ខ្លួន ស្របពេលពិភពលោកកំពុងក្រឡាប់ចាក់ដោយសារតែកូវីដ១៩៕

adverise with khmeread