adverise with khmeread 1

អ្នកជំនាញ​ព្រមាន​ថា​ជាតិគីមី​ក្នុង​ប្រអប់​បាយ​ប្លា​ស្ទិ​ច​អាចធ្វើឱ្យ​កូន​កើត​មិន​គ្រប់​ខែ​!

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា ជាតិគីមី​ទូទៅ ដែល​រកឃើញ​ក្នុង​ប្រអប់​បាយ​ប្លា​ស្ទិ​ច​មាន​ទំនាក់ទំនង​នឹង​ការ​ផ្តល់កំណើត​កូន​មិន​គ្រប់​ខែ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ២៥ ខែមីនា​។

​    ​ការផ្តល់​កំណើត​កូន​មិន​គ្រប់​ខែ​កើតឡើង​នៅពេល​ទារក​កើតមុន​រយៈពេល ៣៧ សប្តាហ៍​នៃ​ការ​ពរ​ពោះ​។

​    ​យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​អាមេរិក (CDC) បានឱ្យដឹងថា ជាតិគីមី​នេះ​ជា​កត្តា​រួមចំណែក​ធំ​បំផុត​ចំពោះ​ការស្លាប់​របស់​ទារក និង​ជា​មូលហេតុ​ឈានមុខ​គេ​មួយ​នៃ​ពិការភាព​ប្រព័ន្ធ​ប្រសាទ​ចំពោះ​កុមារ​។

​    ​ក្រុម​អ្នកជំនាញ​មកពី​សាកលវិទ្យាល័យ  University of Texas Medical Branch នៅ​ទីក្រុង Galveston បាន​លាតត្រដាង​ថា ស្ត្រី​មានគភ៌​ដែល​ផ្ទុក​ក្នុង​ខ្លួន​ទៅដោយ​សារធាតុ​គីមី Bisphenol A ឬ BPA កម្រិត​ខ្ពស់ មានឱកាស​ខ្ពស់​ក្នុងការ​សម្រាលកូន​មិន​គ្រប់​ខែ​។​

​    ​អ្នកនិពន្ធ​ការសិក្សា លោក​វេជ្ជបណ្ឌិត Ramkumar Menon បាន​និយាយថា "​ស្ត្រី​បាន​ប៉ះពាល់​ឥត​ឈប់​ជាមួយនឹង​ជាតិគីមី BPA ព្រោះ​ជាតិគីមី​នេះ​ត្រូវបាន​ប្រើ​ក្នុង​ការផលិត​ប្រអប់​ប្លា​ស្ទិ​កដា​ក់បាយ ហើយ​ការបញ្ចេញ​ជាតិគីមី​ចូលទៅ​អាហារ​ត្រូវបាន​បង្កើន​តាមរយៈ​ប្រភព​អាហារ​ដែលមាន​កម្តៅ​ក្តៅ​។ ជាការ​ពិត BPA ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ដូច្នេះហើយ​បានជា​ស្ត្រី​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​ផ្ទុក​ក្នុង​ខ្លួន​នូវ​សារធាតុ​នេះ​មួយចំនួន​ទាំងអស់គ្នា​"​។

​     យោងតាម CDC ទារក ១ ក្នុងចំណោម ១០ នាក់​បានកើត​មិន​គ្រប់​ខែ​នៅ​អាមេរិក​។ ហើយ​នៅ​អង់គ្លេស ទារក​ស្លាប់​មុន​កើត​គឺមាន​ចំនួន​ជិត ៧ ភាគរយ នេះ​បើតាម​អង្គការ Tommy’s៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់