adverise with khmeread 6

កុំ​ចេះតែ​ហ៊ាន​! បុរស​ម្នាក់​ត្រូវ​នារី​ម៉ាស្សា​លួច​សោះ​ទឹកមាត់​ដាក់​មុខជា​ច្រើនលើក​ដោយ​ឥត​ដឹងខ្លួន​

​នារី​ម៉ាស្សា​មុខ​ម្នាក់​ត្រូវបាន​ថត​ជាប់​ក្នុង​វីដេអូ​មួយ​ខណៈ​កំពុង​ស្តោះ​ទឹកមាត់​លើ​មុខ​អតិថិជន​របស់​នាង​អំឡុងពេល​កំពុង​ម៉ាស្សា​មុខ​ជូន​ភ្ញៀវ ហើយ​នាង​មិនមែន​ស្តោះ​តែម្តង​ទេ គឺ​ស្តោះ​រាប់​ដង​ណាស់​។ 

​វីដេអូ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នេះ​ត្រូវបាន​ចែកចាយ​ពេញ Facebook នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃទី ៨ ខែធ្នូ និង​មាន​អ្នក​ចូល​មើល​រាប់សែន​ដង​ក្នុងពេល​មិន​ដល់​មួយថ្ងៃ​ផង​។ ប៉ុន្តែ​គេ​មិន​ប្រាកដថា​រឿងនេះ​បានកើត​ឡើង​នៅ​សិង្ហ​បុរី​ឬក៏​កន្លែង​ណា​នោះទេ​។ 

​នៅក្នុង​ឃ្លី​ប​វីដេអូ ស្ត្រី​ម៉ាស្សា​រូបនោះ​ដំបូង​បាន​លើក​មេដៃ​និង​ញញឹម​ស្ញាញ​ដាក់​កាមេរ៉ា​។ បន្ទាប់មក​នាង​បានចាប់ផ្តើម​ស្តោះ​ទឹកមាត់​លើ​ថ្ងះ​អតិថិជន​។ រួច​បន្ទាប់មកទៀត នារី​ម៉ាស្សា​មុខ​រូប​នោះបាន​ត្រដុស​ទឹកមាត់​ពេញ​លើ​មុខ​របស់​អតិថិជន​ប្រុស​របស់​នាង​។ 

​ដោយសារ​បុរស​ម្នាក់​នោះ​បិទ​ភ្នែក​ជិត​អំឡុងពេល​ម៉ាស្សា ដូច្នេះ​គាត់​មិនបាន​ដឹងថា​មានរឿង​អ្វី​កើតឡើង​នោះទេ​។ បន្ទាប់មកទៀត នារី​ម៉ាស្សា​មុខ​ម្នាក់​នោះ​បន្តធ្វើ​សកម្មភាព​ដដែលៗ​បី​ដង​ក្នុង​វីដេអូ​រយៈពេល​មួយ​នាទី​ដែល​បាន​បង្ហោះ​នោះ​៕ 

 

វីដេអូ៖

 

ប្រភព៖ អេស៊ាវ័ន

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់