adverise with khmeread 1

ស្គាល់​គាត់​ទេ​? ក្មេងស្រី​ពិការ​ជើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រូបនេះ​ឥឡូវ​គឺជា​ជើងឯក​អ្នក​ហែល​ទឹក​ជនពិការ​របស់​ចិន​

    ​សាច់រឿង​របស់​ក្មេងស្រី​តូច​នៅ​ប្រទេស​ចិន ដែល​បាត់បង់​ជើង​ទាំងពីរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បាន​ជំរុញ​ទឹកចិត្ត​មនុស្ស​រាប់លាន​នាក់​ទូទាំង​ពិភពលោក​ឱ្យ​ខំតស៊ូ​សម្រេច​ក្តី​សុបិន​របស់ខ្លួន បើទោះបីជា​ជួប​ការលំបាក​ខ្លាំង​ក្នុង​ជីវិត​ក៏ដោយ​។

​     នាង ឈាន ហុង​យ៉ាន (Qian Hongyan) មកពី​ខែ​យុន​ណាន ភាគ​និរតី​ប្រទេស​ចិន បាន​ល្បី​ពេញ​សារព័ត៌មាន​កាលពី​ឆ្នាំ ២០១៥ នៅពេល​នាង​ត្រូវគេ​ថត​បាន "​កំពុង​ដើរ​" ជាមួយ​ដៃ​ទាំង​គូ​ច្រត់​ដី​និង​ប្រើ​បាល់បោះ​ដើម្បី​ទ្រាប់​គូថ​របស់​នាង​។ យោងតាម​វេ​ប​សាយ​មួយចំនួន ក្មេងស្រី​ដដែល​នេះ​ឥឡូវ​បានក្លាយ​ជើងឯក​ហែល​ទឹក Paralympic រួចទៅហើយ​។

​    ​ក្មេងស្រី​ដ៏​អស្ចារ្យ ដែល​បង្ខំចិត្ត​ប្រើ​បាល់បោះ​ធ្វើជា​ទ្រនាប់​ទ្រាប់​រាងកាយ​របស់​នាង បាន​ជំរុញ​ទឹកចិត្ត​មនុស្ស​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​ជាមួយនឹង​មហិច្ឆតា​ចង់​ប្រកួត​ហែល​ទឹក​ក្នុងការ​ប្រកួត Paralympics ឆ្នាំ​២០១២ ក្នុង​ទីក្រុង​ឡុង​ដ៍​។ នាង​ឈាន​ត្រូវគេ​និយាយថា​បាន​ហែល​ទឹក​មួយថ្ងៃ ២០០០ ម៉ែត្រ និង​ខំប្រឹង​ហ្វឹកហាត់​យ៉ាងខ្លាំង​ក្លា​។

​    ​គ្រូបង្វឹក​របស់​នាង​បាន​និយាយថា "​ឈាន ហុង​យ៉ាន​ខំប្រឹង​សិក្សា​ណាស់​។ នាង​មិនដែល​ខកខាន​ការហ្វឹកហាត់​នោះឡើយ បើទោះបីជា​នាង​ជួប​ការលំបាក​ជាច្រើន​តាំង​ដើមទី​ក៏ដោយ​"​។

​    ​តាម​សេចក្តីរាយការណ៍​របស់​ប្រភពព័ត៌មាន​ចិន​បានឱ្យដឹងថា ក្មេងស្រី​ម្នាក់នេះ​បាន​បាត់បង់​ជើង​ក្នុង​គ្រោះថ្នាក់​រថយន្ត​នៅពេល​នាង​ទើប​តែមាន​អាយុ ៣ ឆ្នាំ​។ ដើម្បី​សង្គ្រោះ​ជីវិត​របស់​នាង ក្រុម​វេជ្ជបណ្ឌិត​បានសម្រេច​ចិត្ត​កាត់​ជើង​របស់​នាង​ចោល​។ គ្រួសារ​របស់​នាង ដែល​រស់នៅ​ចាង​ស៊ី (Zhuangxia) ប្រទេស​ចិន ពុំមាន​លទ្ធភាព​ទិញ​ប្រដាប់​ទ្រាប់​សិប្បនិម្មិត​ទំនើប​ឱ្យ​នាង​នោះទេ ដូច្នេះ​មានតែ​ប្រើ​បាល់បោះ​ជំនួស​តែប៉ុណ្ណោះ​។

​    ​នៅពេល​ពាក់​បាល់បោះ​នេះ​ទ្រាប់​គូថ​ហើយ នាង​បាន​ប្រើ​កូនឈើ​សម្រាប់​ច្រត់​ដៃ​ដើម្បី​ជួយ​នាង​ធ្វើ​បំលាស់​ទី​ចុះឡើង​។ បច្ចុប្បន្ន នាង​មាន​ជើងសិប្បនិម្មិត​ត្រឹមត្រូវ​មួយគូ​ហើយ ប៉ុន្តែ​នាង​នៅតែ​និយាយថា នាង​ពេញ​ចិត្តនឹង​ប្រើ​បាល់បោះ​យូរៗ​ម្តង ព្រោះ​វា​ងាយស្រួល​ឱ្យ​នាង​ងើប​ចេញពី​អាង​ហែល​ទឹក​។ នាង​ក៏​ត្រូវបាន​គេ​និយាយ​ដែរ​ថា ជា​មនុស្ស​ចិត្តល្អ និង​ជា​មនុស្ស​ដាក់ខ្លួន​សម្បើម​ណាស់​។

​    ​សាច់រឿង​របស់​នាង​បាន​ជំរុញ​ទឹកចិត្ត​មនុស្ស​ពិការ​រាប់លាន​នាក់​ជុំវិញ​ពិភពលោក ដោយសារតែ​នាង​ពិការ​តែ​រាងកាយ​តែ​មហិច្ឆតា​របស់​នាង​មិន​ពិការ​នោះទេ​៕

 

adverise with khmeread
ប្រភព៖ Elite Readers

មតិយោបល់