adverise with khmeread 7d96b4eb6861243ff71f57a85c3df235

ក្រោយ​មាន​កំហុស​លើ iMessage ឥឡូវ iOS 9.3 រឹត​តែមាន​កំហុស​ធ្ងន់ធ្ងរ​

    ​កាលពី​ថ្ងៃ​ចន្ទ សាកលវិទ្យាល័យ Johns Hopkins បាន​ផ្សាយ​ជា​សារ​ធា​រណៈ​នៃ​ការ​លេច​ធ្លាយ​កំហុស​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង iMessage Service របស់​ក្រុមហ៊ុន Apple​។ វា​ត្រូវបាន​ដោះស្រាយ​នៅ​ថ្ងៃ​តែមួយ​នៃ​ការចេញ​នូវ iOS 9.3 ប៉ុន្ដែ​កំហុស​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ទៀត ដោយ​ការកើតឡើង​នៃ​កំហុស​ជាច្រើន​អាច​អនុញ្ញាត​ឲ្យ Hacker បញ្ជា​ពី​ចម្ងាយ​តាមរយៈ Wi-Fi នៅក្នុង Bug ID CVE-2016-0801​។​

​    ​Bug ID CVE-2016-0801 គឺជា Driver របស់ Broadcom Wi-Fi ដោយ​អនុញ្ញាត​ឲ្យ​គេ​វាយប្រហារ​បាន​តាមរយៈ​ចន្លោះប្រហោង​នៃ​កូដ​សម្រាប់​បដិសេធ​ទៅលើ Service ណា​មិន​ប្រក្រតី​។​

​    ​នេះ​មានន័យថា Hacker បាន​ត​ភ្ជាប់​ទៅ​បណ្ដាញ Wi-Fi របស់​អ្នក ហើយ​អាច​កម្ទេច​ឧបករណ៍​របស់​អ្នក​និង​ចាប់ផ្ដើម​ប្រតិបត្តិការ​កូដ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ទូរស័ព្ទ​របស់​អ្នក​៕

adverise with khmeread
ប្រភព៖ ដេលីដុត

អ្នកនឹងចូលចិត្ត

មតិយោបល់