adverise with khmeread 866d1820 0585 410f 93c8 a3eac5245e73

ប៉ូលិស​ព្រហ្មទណ្ឌ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​នៅ​ច្បារអំពៅ​ឃាត់​៣​នាក់​

     ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ល្បែង​ស៊ី​​សង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ  ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ កាលពី​វេលា​ម៉ោង​៥ ​និង​២០​នាទី​ល្ងាច​ថ្ងៃទី២៦ ​មីនា ឆ្នាំ​២០១៦ ដោយ​ឃាត់​មនុស្ស​៣​នាក់​។​

     ប៉ូលិស​និយាយថា ជន សង្ស័យ ០៣​នាក់ គឺ​១-​ឈ្មោះ​ខន ចាន់ថា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ​ផ្ទះជួល ផ្លូវជាតិ​លេខ​២ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ មុខរបរ (​អ្នកមើលការខុសត្រូវ​ហ្គេម​) ២-​ឈ្មោះ​ចាន់ សុ​ដា​ណា ភេទ​ស្រី អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹងរាំង ខណ្ឌ ដូនពេញ មុខរបរ​គ្មាន និង​៣-​ឈ្មោះ​ពិន និមល ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ផ្លូវជាតិ​លេខ​២ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ មុខរបរ​គ្មាន។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៦​មីនា​២០១៦ ម៉ោង​៥​ និង​២០​នាទី សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដឹកនាំ​ដោយ​លោក​សៀង​សុខ ព្រះរ​ជ​អាជ្ញា​រង នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ទីតាំង​បើក​ល្បែង​ស៊ី​​សង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​នៅ​ចំណុច​ខាងលើ ដកហូត​បានរួម​មាន​៖​ទូ​ហ្គេម​បាញ់​ត្រី ចំនួន​២​ទូ​-​កៅអី ៨​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ខាងលើ។​

     បន្ទាប់មក​សមត្ថកិច្ច​បាន​បន្ត​ឆ្កីះ​សោរ​ផ្ទះ​លេខ ២៩៦ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ ច្បារអំពៅ ដកហូត​ទូ​ហ្គេម​បាញ់​ត្រី​បាន​៤ ទូ​កៅអី​៨ បន្ថែមទៀត។​

     ចំពោះ​មនុស្ស​៣​នាក់ និង​វត្ថុតាង​ខាងលើ ប្រគល់​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ចាត់ការ​បន្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់