នៅថៃមួយថ្ងៃមានអ្នកឆ្លងកូវីដ១៩ ជាង ១០០ នាក់, គិតត្រឹមថ្ងៃចន្ទកើនឡើងសរុប ១.៥២៤ នាក់

យោងតាម Bangkokpost រដ្ឋាភិបាលថៃនៅថ្ងៃចន្ទនេះបានរាយការណ៍ ១៣៦ ករណីថ្មីទៀតនៃអ្នកជំងឺកូរ៉ូណា (ឬកូវីដ១៩) ដោយសរុបមានអ្នកឆ្លង ១.៥២៤ នាក់ និង ស្នើដល់សាធារណជនប្រឹងប្រែងស្នាក់នៅក្នុងផ្ទះកុំចាកចេញ។ ហើយក៏គ្មានអ្នកស្លាប់ថ្មីត្រូវបានរាយការណ៍ក្នុងពេលដំណាលគ្នានេះដែរ។

វេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យរបស់រដ្ឋាភិបាលសម្រាប់ស្ថានភាពកូវីដ១៩ និយាយថា បច្ចុប្បន្នអ្នកជំងឺកូវីដនៅគ្រប់ខេត្តទាំង ៥៩ ក្នុងនោះករណីកើនឡើងជាលំដាប់គឺក្នុងទីក្រុង Bangkok, Chon Buri, Krabi, Nonthaburi, Pattani, Phuket, Sa Kaeo, Ubon Ratchathani និង Yala ដែលជាការកើនឡើងគួរឱ្យព្រួយបារម្ភ។ ហើយក៏មាន ៩ ករណីថ្មីត្រូវបានរាយការណ៍នៅ Phuket នៅថ្ងៃចន្ទនេះដែរ៕

adverise with khmeread