រថយន្តនិងរថយន្តបើកបុកគ្នាបណ្តាលឱ្យរបួសមនុស្ស៤នាក់នៅស្រុកកំពង់សីលា

ព្រះសីហនុ ៖ មានមួយករណីគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៤៩-១៥០ ក្នុងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កើតឡើងរវាងរថយន្តនិងរថយន្តបណ្តាលឱ្យរបួសមនុស្ស៤នាក់ នៅម៉ោងជិត១០ព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា ភាគីរថយន្តបែន មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញពាក់ស្លាកលេខ ខេមរៈភូមិន្ទ 05-3-1968  អ្នកបើកបរឈ្មោះ ភួន ភិន អាយុ៤៧ឆ្នាំ ភេទប្រុស មានទីលំនៅភូមិក្រាំងខ្ចាយ ឃុំតាំងខ្ចារ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់) និងប្រពន្ធឈ្មោះ ញ៉ែម សាវ៉ាង អាយុ៤៥ឆ្នាំ (រងរបួសស្រាល)។

លុះដល់ចំណុចខាងលើក៏បុកប៉ះជាមួយរថយន្តមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AP-2219 បញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ អាន លីហៀង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភ្នំពេញ (រងរបួសស្រាល) ហើយអ្នករួមដំណើរ ឈ្មោះ ចាន់ ថាខឹម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប៉ោតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង (រងរបួសធ្ងន់)។

ក្រោយហេតុការណ៍ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០២សហការជាមួយកម្លាំងប៉ូលិសស្រុកកំពង់សីលា ការពារកន្លែងហេតុ ជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ និងជួយសង្ត្រោះជនរងគ្រោះនាំយកទៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។ ឯវត្ថុតាងរថយន្តទាំងពីរ យកទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកកំពង់សីលាបន្តតាមនីតិវិធី៕


 

adverise with khmeread