27a2a472 509a 482b 96c3 63917b570daa

ឃាត់​បុរស​ម្នាក់​ជួញដូរ​និង​ស្រី​២​នាក់​ប្រើប្រាស់​គ្រឿងញៀន​

     ព្រះសីហនុ ៖ ជនសង្ស័យ​៣​នាក់​(​ស្រី​២​នាក់​)​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី​២៦​មីនាឆ្នាំ​២០១៦​ស្ថិតនៅក្នុង​ក្រុមទី​៨ ភូមិ ៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន​។​

      ប៉ូលិស​និយាយថា  កម្លាំង​ជំនាញ​សហការ ជាមួយ​អធិការ​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន ៣​នាក់ (​ស្រី​២​នាក់​)​គឺ​១-​ឈ្មោះ ហង្ស វុទ្ធី អាយុ​៣៦ ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​ជួល​ម៉ូតូ (​ជួញដូរ គ្រឿងញៀន​) ២-​ឈ្មោះ ណែ​ត សាវុន អាយុ ១៨​ឆ្នាំ ភេទ​ស្រី ជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារ៉ាអូខេ​(​ប្រើប្រាស់​)​និង​៣-​ឈ្មោះ ចាន់ ស្រី​ពេជ្រ ភេទ​ស្រី អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ហាង​បារាំង​(​ប្រើប្រាស់​។​

      វត្ថុតាង​រួមមាន​-1-​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន (ice) ចំនួន​1​កញ្ចប់​តូច ទម្ងន់​0,15 ក្រាម​2-​ទូរ​សព្ទ័ ចំនួន​5 គ្រឿង និង​3-​កាមេរ៉ា ថតរូប 1​គ្រឿង​។​

      បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នី​តិ​វិធី​៕

អ្នកនឹងចូលចិត្ត

មតិយោបល់