ម្ចាស់ផ្ទះជួលចិត្តបុណ្យ ប្រាប់ដំណឹងល្អដល់កម្មករជិត ៤០០ នាក់ថា មិនបាច់បង់ថ្លៃជួល២ខែ, គ្រប់គ្នារំភើបឡើងស្រក់ទឹកភ្នែក ពេលនេះស្គាល់អត្តសញ្ញាណហើយ

ចំពេលមានវិបត្តិកូវីដ១៩ ដែលរីករាលដាលពេញពិភពលោក មនុស្សជាច្រើនប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ។ ដោយដឹងថា កម្មករមានផលវិបាកក្នុងការបង់ថ្លៃជួលផ្ទះលោកស្រី Doan Thuy Duong វ័យ ៤៦ ឆ្នាំរស់នៅក្នុងសង្កាត់ Phu Cuong ទីក្រុង Thu Dau Mot ខេត្ត Binh Duong បានសម្រេចចិត្តមិនយកលុយ ១០០ ភាគរយដល់កម្មករជិត ៤០០ នាក់រហូតដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០។

កាលពីថ្ងៃទី ២៦ មីនាលោកស្រី Duong បានដើរទៅគោះទ្វារផ្ទះរបស់កម្មករទាំងអស់ដើម្បីទៅប្រាប់ថា គាត់នឹងមិនយកលុយជួលផ្ទះរយៈពេល ២ ខែដើម្បីបង្ការពួកគេពីការឆ្លងជំងឺនេះ ហើយមនុស្សជាច្រើនមានក្ដីរំភើបក្រៃលែងពេលឮម្ចាស់ផ្ទះនិយាយយ៉ាងដូច្នេះ។

ហើយបន្ទាប់ពីសកម្មភាពមនុស្សធម៌ពិតរបស់ម្ចាស់ផ្ទះ តារាល្បីៗរបស់វៀតណាមមានក្ដីរំភើបនឹងមនុស្សធម៌របស់ម្ចាស់ផ្ទះ និងបានកោតសរសើរដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់លោកស្រី Duong៕ ប្រភព៖វៀតណាម

adverise with khmeread