ហូឡង់ប្រមូលម៉ាស់ប្រភេទ N95 ចំនួន ៦០ ម៉ឺនត្រឡប់ទៅរោងចក្រចិនវិញ ដោយសារខ្វះស្តង់ដារបច្ចេកទេស

មន្ត្រីហូឡង់បានប្រមូលម៉ាស់ចំនួន ៦០ ម៉ឺនត្រឡប់ទៅរោងចក្រចិនវិញ ដោយសារពួកវាអត់មានស្ដង់ដារគ្រប់គ្រាន់ នេះយោងតាមមន្ត្រីក្រសួងសុខាភិបាលរបស់រដ្ឋហូឡង់និយាយកាលពីថ្ងៃសៅរ៍។

វាគឺជាដំណឹងដ៏ស្រឡាំងកាំងសម្រាប់ក្រុមគ្រូពេទ្យជួរមុខក្នុងប្រទេសហូឡង់ ដែលពឹងផ្អែកសម្ភារៈមានគុណភាពខ្ពស់ដើម្បីការពារខ្លួនពួកគេពីការឆ្លងមេរោគកូវីដ១៩។

រដ្ឋាភិបាលបាននិយាយថា ពាក់កណ្តាលនៃម៉ាស់មុខនាំចូលពីចិនចំនួន ១,៣ លានដែលត្រូវបានគេស្គាល់ថា N95 ទៅសហរដ្ឋអាមេរិក និងហុងកុងត្រូវបានចែកចាយទៅឱ្យវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរបំផុត។

របាយការណ៍របស់ NOS រាយការណ៍ថា ម៉ាស់ទាំងនោះពាក់អត់ត្រូវជាមួយនឹងមុខវេជ្ជបណ្ឌិត និងភាគល្អិតតូចរបស់វីរុសកូវីដអាចជ្រាបចូលម៉ាស់នេះបាន៕ ប្រភព៖ South China Morning Post និង Daily Mail

adverise with khmeread