បង្រ្កាបទីតាំងជល់មាន់ឃាត់ខ្លួនមនុស្ស៣នាក់នៅសង្កាត់ទួលសង្កែទី១

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសខណ្ឌឫស្សីកែវ ឃាត់ខ្លួន នៅទីតាំងជល់មាន់១កន្លែង នៅចំណុចដីឡូត៍គ្មានលេខផ្លូវលំក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ មក កេង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើករថយន្តស្នាក់នៅផ្ទះជួលផ្លូវលំក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ (អ្នកលេង), ២-ឈ្មោះ សៀក ផានី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ (អ្នកលេង) និង៣-ឈ្មោះ កែ ប៊ុនធៀន ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅផ្ទះម្តុំផ្សារទឹកថ្លា ខណ្ឌសែនសុខ (អ្នកលេង)។ ចំណែកសម្ភារៈដកហូតរួមមាន មាន់៧ក្បាល, ជញ្ជីង១, ស្កុតរំខ្នាយមាន់១០ដុំ និងខ្នាយដែក២(១គូ)។

ជនសង្ស័យខាងលើត្រូវបានប៉ូលិសខណ្ឌឫស្សីកែវកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕

adverise with khmeread