ប៉ូលិសអាមេរិកចាប់ខ្លួនអាចារ្យម្នាក់ ពីបទផ្គើនបើកព្រះវិហារទទួលមនុស្សស្តាប់ធម៌ពេញៗនៅផ្លរីដា

អាចារ្យនៃវិហារគ្រិះធំបំផុតមួយក្នុងរដ្ឋផ្លរីដាត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់នៅតែបន្តសេវាសាសនាកាលពីថ្ងៃអាទិត្យជាមួយនឹងមនុស្សរាប់រយនាក់ចូលរួម ដែលប្រឆាំងនឹងបទបញ្ជារបស់រដ្ឋាភិបាលតម្រូវឱ្យមនុស្សនៅឃ្លាតឆ្ងាយពីគ្នាដើម្បីកាត់បន្ថយការរីករាលដាលមេរោគកូរ៉ូណា។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី៣០មីនា។

អាចារ្យឈ្មោះ Rodney Howard-Browne បានប្រគល់ខ្លួនទៅឱ្យសមត្ថកិច្ចកាលពីល្ងាចថ្ងៃចន្ទ និងជាប់ចោទពីបទរៀបចំការជួបជុំខុសច្បាប់ និងរំលោភបទបញ្ជាបន្ទាន់ផ្នែកសុខភាពសាធារណៈ។ គាត់ត្រូវបង់ ៥០០ ដុល្លារដើម្បីនៅក្រៅឃុំ ហើយគាត់ត្រូវបានដោះលែងក្រោយថតមួយសន្លឹកដាក់ប៉ុស្តិ៍ប៉ូលិស។

ការចាប់ខ្លួនគាត់បានកើតឡើងបន្ទាប់ពីអ្នកគោរពបូជាសាសនាយ៉េស៊ូរាប់រយនាក់បានចូលរួមកម្មវិធីមួយកាលពីថ្ងៃអាទិត្យនៅឯព្រះវិហារ Tampa Bay បន្ទាប់ពីអាចារ្យរូបនេះបានប្តេជ្ញាថានឹងមិនបិទវិហារឡើយ ទោះបីជាមានមេរោគរាតត្បាតដ៏សាហាវក៏ដោយ៕


 

adverise with khmeread