កូនស្រីនាយត្រដក់ ជាតារាកំប្លែងជើងចាស់ គិតខ្លីបានសម្រេចចិត្តចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ កូនស្រីនាយត្រដក់ ជាតារាកំប្លែងជើងចាស់ នាងគិតខ្លីបានសម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅក្នុងផ្ទះសំណាក់អាស៊ាន ស្ថិតនៅផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប៉ូលិសនិយាយថា នារីដែលចងកសម្លាប់ខ្លួនឈ្មោះ វ៉ាន់ ដានីត អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៩អឺ១ ផ្លូវលេខ៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារបានបញ្ជាក់ថា នារីដែលចង.កសម្លាប់ខ្លួនមានកូនហើយ រួចគាត់ក៏មិនមានរឿងអ្វីធ្វើឱ្យគ្រួសារគួរកត់សម្គាល់នោះដែរ។ លុះនៅរនៅរសៀលថ្ងៃទី៣០ខែមីនា ឆ្នាំ២០២០ ក៏បានទទួលដំណឹងថា នាងបានចងកសម្លាប់ខ្លួនបាត់ទៅហើយ​។ ភ្លាមៗនោះក្រុមគ្រួសារបានមកមើលគឺពិតជានាងមែន ធ្វើឱ្យក្រុមគ្រួសារមានការសោកស្តាយយ៉ាងខ្លាំង។

បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យរួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread