ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនឹងម៉ូតូ បណ្តាលឲ្យមានអ្នករងបួស់ធ្ងន់ចំនួន៤នាក់ មនុស្សចាស់២នាក់ នឹង ក្មេងចំនួន២នាក់(ក្មេងស្រី១នាក់) ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីសំរាកព្យាបាលឯកជនក្នុងក្រុងព្រះសីហនុ។
គ្រោះថ្នាក់នេះកើតឡើងនៅម៉ោង១២និង៤៥នាទីថ្ងៃទី២៦ខែមិនា ឆ្នាំ២០១៦នៅចំនុចមុខសាលាបឋមសិក្សាសម្តេចហ៊ុនសែនក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងម៉ូតូពីរគ្រឿងត្រូវបានយកមករក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោក ដោះស្រាយនៅពេលក្រោយ៕
