ឃាត់បុរសម្នាក់ជាមួយថ្នាំញៀន១០កញ្ចប់នៅខណ្ឌដង្កោ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាន ប៉ូលិសប៉ុស្តិ៍រដ្ឋបាលពងទឹក ឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧ និង៣០នាទីយប់ត្រង់ចំណុចវាលស្រែ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ គង់ រិទ្ធី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ។ វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន១០កញ្ជប់ (០១កញ្ជប់ថង់ធំ, ០៩កញ្ចប់ថង់តូច), ដែកសម្រាប់ចូកថ្នាំញៀនចំនួន០១, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ទូរស័ព្ទចំនួន០១គ្រឿង និងកញ្ចប់បារីម៉ាកFINEចំនួន០១។

ប៉ូលិសបន្តថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧ និង៣០នាទីយប់ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលពងទឹក បានចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចវាលស្រែ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ក៏បានឃើញជនសង្ស័យឈ្មោះ គង់ រឺទ្ធី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អង្គុយនៅក្បែរវាលស្រែ។

ដោយមានការសង្ស័យសមត្ថកិច្ច ក៏បានធ្វើការត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លាចំនួន១០កញ្ជប់ (០១កញ្ជប់ថង់ធំ,០៩កញ្ជប់ថង់តូច) នៅក្នុងកញ្ចប់បារីម៉ាក FINE ដាក់ហោប៉ៅខោក្រោយខាងឆ្វេង របស់ជនសង្ស័យខាងលើ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួន រួមជាមួយវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវីធីច្បាប់៕

adverise with khmeread