ក្របខណ្ឌ EPLគ្រោងបន្តរដូវកាលដោយលេងបិទទ្វារ

ក្របខណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស EPL​កំពុង​ធ្វើ​ការលើ​ផែនការ​ដើម្បី​ចាប់ផ្តើម​រដូវកាល​នេះ​បន្ត​ទៀត​ ដោយ​លេងបិទទ្វារ​នៅ​ចុងសប្តាហ៍​ដំបូងនៃខែឧសភា​ហើយ​គ្រោងនឹង​បញ្ចប់នៅ​ថ្ងៃអាទិត្យ​ទី​១២​ខែកក្កដា។

        សំណើ​ដែល​នឹង​ត្រូវ​ពិភាក្សា​លម្អិត​នៅ​សន្និសីទតាមទូរស័ព្ទ​ក្នុងចំណោម​ក្លឹបទាំង​២០​នៅ​ថ្ងៃសុក្រ​នេះ​ គឺត្រូវ​ការ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ ស្ថាប័នសុខាភិបាលនិង​ស្ថាប័ន PFA ។ ប៉ុន្តែ​គេមើលឃើញ​ថា វាជា​វិធី​ល្អមួយ​ក្នុងការ​កាត់បន្ថយ​ការ​ខាតបង់​​និង​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូរ៉ូណា។

        ការ​បន្ត​សកម្មភាព​ប្រកួត​របស់ក្របខណ្ឌ​ EPL ​នេះ គឺផ្តើម​ចេញពី​បញ្ហាហិរញ្ញវត្ថុ​ដែល​ខ្លួន​ពឹងផ្អែក​លើ​ក្រុម​ហ៊ុន​ឃោសនា​នានា​ ដែល​មាន​កិច្ច​ព្រមព្រៀង​ជាទឹកប្រាក់​៣ពាន់លានផោន​ ហើយ​នឹង​ត្រូវ​ចប់នៅ​ថ្ងៃទី​៣១​ខែកក្កដា​។

        គេជឿថា តាម​លក្ខខណ្ឌ​របស់​ក្រុម​ហ៊ុន​ទូរទស្សន៍​ ការកាត់បន្ថ​យ​ពេល​វេលា​ដើម្បី​បញ្ចប់​រដូវកាល​នេះគឺត្រឹម​ថ្ងៃទី​១៦​ខែ​កក្កដា ហើយ​ប្រសិនបើ​យុទ្ធនាការ​នេះមិន​បានបញ្ចប់​ត្រឹម​ថ្ងៃនោះ​ទេ ទូរទស្សន៍​ Sky Sports  BT Sport និង​ម្ចាស់​ភាគហ៊ុន​ផ្សេងទៀត​អាច​ទាម​ទារ​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​៧៦២​លានផោន៕

adverise with khmeread