Rio Ferdinand: Man Utdគួរចំណាយប្រាក់២៣០លានផោន ដើម្បីនាំយក ហ៊ែរី ខេន និង ចាឌិន សានចូ

អតីតខ្សែការពារក្លឹប Man Utdលោក Rio Ferdinand បាន​ទទូច​ឲ្យក្លឹបនេះ​​ចំណាយ​ប្រាក់​២៣០​លានផោន​ ដើម្បី​នាំ​យក​កីឡាករ​ Harry Kane និង​ Jadon Sancho នៅ​រដូវក្តៅនេះ។

ក្រុម​ជម្រើស​របស់​ Man Utdនៅត្រូវ​ការកែលម្អច្រើន​ ហើយ​Rio​ បាន​ចាត់ទុក​ Kane ខ្សែប្រយុទ្ធរបស់ក្លឹប Spursនិង​ខ្សែបម្រើ​ស្លាប Sancho របស់​ក្លឹប Dortmund គឺជាគោលដៅ​ដែល​ត្រូវ​តាម​ប្រមាញ់។       

ថ្មីៗនេះ Kane ​មិនបដិសេធ​ការ​ចាកចេញពី​ក្លឹប Spursប្រសិន​បើ​ពួកគេ​មិន​អាច​លើកពាន​ ហើយ​ Rio មាន​អារម្មណ៍ថា Man Utd​អាចជា​គោលដៅ​ល្អសម្រាប់​ខ្សែប្រយុទ្ធ​អង់គ្លេស​រូបនេះ។

Rio ក៏​ចង់​ឲ្យ​ក្លឹប Man Utd​នាំយក​កីឡាករ Sancho ​មក​កាន់​ពហុកីឡាដ្ឋាន Old Trafford ផងដែរ ៕

adverise with khmeread