ស្តេចថៃយាងទៅសណ្ឋាគារប្រណីតរបស់អាល្លឺម៉ង់ដើម្បី "ដាក់ព្រះកាយនៅដាច់ដោយឡែក" រួមជាមួយស្រីស្នំស្អាតៗ ២០ នាក់ទៀត

យោងតាមរបាយការណ៍ក្នុងស្រុកចេញផ្សាយថ្ងៃអង្គារនេះបានឱ្យដឹងថា ព្រះមហាក្សត្រថៃបានដាក់ព្រះកាយនៅដាច់ដោយឡែក រួមជាមួយស្រីស្នំ ២០ នាក់ទៀត។ 

ស្តេច Maha Vajiralongkorn ឬ ព្រះចៅរាមាទី១០ បានយាងគង់នៅសណ្ឋាគារ Grand Hotel Sonnenbichl ក្នុងរមណីដ្ឋានកីឡារដូវរងានៅតំបន់ Garmisch-Partenkirchen ក្នុងប្រទេសអាល្លឺម៉ង់។ ស្រីស្នំស្អាតៗ ២០ នាក់ទៀតក៏នៅជាមួយទ្រង់ដែរ។ 

ក្រុមមន្ត្រីអាល្លឺម៉ង់បានដកបម្រាមដាក់ដាច់ដោយឡែកលើសណ្ឋាគារប្រណីតមួយដើម្បីអនុញ្ញាតឱ្យស្តេចរាមាទី១០យាងកម្សាន្តកាយាជាមួយស្រីស្នំ២០នាក់របស់ទ្រង់។ 

កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍ថា ព្រះអង្គបានកក់យកបន្ទប់សណ្ឋាគារទាំងអស់។ 

សណ្ឋាគារប្រណីតនោះបានទទួលការអនុញ្ញាតពិសេសដើម្បីបន្តបើកទ្វារ ព្រោះស្តេចថៃនិងស្រីស្នំរបស់ទ្រង់ត្រូវបានចាត់ទុកជាគ្រួសារតែមួយ។ 

គេមិនច្បាស់ទេថាតើមហេសីរបស់ស្តេចមានស្តុកស្តម្ភអង្គនេះបានយាងទៅសណ្ឋាគារផ្កាយបួននេះជាមួយព្រះអង្គឬអត់៕ ប្រភព៖ Mirror 

adverise with khmeread