អ្នកស្លាប់ដោយសារកូវីដ១៩នៅអាមេរិកមានច្រើនជាងអ្នកស្លាប់នៅព្រឹត្តិការណ៍១១កញ្ញា ស្របពេលអ្នកជំនាញព្យាករណ៍ឃើញអ្នកស្លាប់រាប់ម៉ឺននាក់បន្ថែមទៀត

ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅអាមេរិកឡើងដល់ ៣ ពាន់នាក់កាលពីថ្ងៃចន្ទ ដែលជាចំនួនស្លាប់ច្រើនជាងការវាយប្រហារភេរវកម្ម ១១ កញ្ញា ដែលសម្លាប់មនុស្ស ២.៩៧៧ នាក់ ប៉ុន្តែចំនួនអ្នកស្លាប់ប្រចាំថ្ងៃត្រូវបានរំពឹងថានឹងកើនឡើងក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ។

ការស្លាប់សរុបនៅទូទាំងសហរដ្ឋអាមេរិកយ៉ាងហោចណាស់មានចំនួន ៥៤១ នៅថ្ងៃចន្ទតែមួយ ហើយការប៉ាន់ស្មានដោយសាលាជំនាញវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវ៉ាស៊ីនតោនបានព្យាករណ៍ថា ការស្លាប់នឹងមានចំនួនច្រើនជាង ២.០០០ នាក់ក្នុងមួយថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២១ ខែមេសា។ នៅត្រឹមថ្ងៃទី ៤ ខែសីហាចំនួនមនុស្សស្លាប់ពីការផ្ទុះឡើងនៃកូវីដ១៩នៅសហរដ្ឋអាមេរិកអាចនឹងមានចំនួន ៨២.១៤១ នាក់។

ករណីឆ្លងថ្មីៗដែលបានរាយការណ៍បានកើនឡើងដល់ជាង ១៦៣.០០០ នាក់កាលពីថ្ងៃចន្ទដោយសារចំនួននៃការឆ្លងថ្មីបានកើនឡើងយ៉ាងហោចណាស់ ២០.០០០ នាក់ក្នុងមួយថ្ងៃ។

សហរដ្ឋអាមេរិកមានករណីឆ្លងកូវីដ១៩ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលតួលេខឆ្លងនឹងកើនឡើងនៅពេលដែលការធ្វើតេស្តកាន់តែមានភាពទូលំទូលាយជាងបច្ចុប្បន្ន៕

 

adverise with khmeread