មីយ៉ាន់ម៉ារាយការណ៍ករណីស្លាប់ទី១ដោយសារកូវីដ១៩

ប្រជាជនមីយ៉ាន់ម៉ាម្នាក់ ដែលទៅលេងសិង្ហបុរី ៤ ថ្ងៃនៅពេលត្រឡប់មកពីស្រុកទេសវិញពីប្រទេសអូស្ដ្រាលី បានស្លាប់ដោយសារកូវីដ១៩ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសុខាភិបាលនិងកីឡាមីយ៉ាន់ម៉ាលោកវេជ្ជបណ្ឌិត Khin Khin Gyi បាននិយាយនៅថ្ងៃអង្គារនេះ។

បុរសអាយុ ៦៩ ឆ្នាំដែលបានទទួលមរណភាពនៅវេលាម៉ោងប្រហែល ៧ និង ៣០ នាទីព្រឹកថ្ងៃអង្គារនេះនៅមន្ទីរពេទ្យ Way Bar Gyi ក្នុងទីក្រុង Yangon គឺជាមនុស្សដំបូងគេនៅប្រទេសមីយ៉ាន់ម៉ាដែលបានស្លាប់ដោយសារជំងឺនេះ។

យោងតាមក្រសួងបានឱ្យដឹងថា បុរសនោះបានមកដល់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ១៤ ខែមីនា បន្ទាប់ពីបានហោះហើរពីប្រទេសអូស្ត្រាលី កន្លែងដែលគាត់កំពុងទទួលការព្យាបាលជំងឺមហារីកច្រមុះ។

ក្រសួងបានបន្ថែមទៀតថាគាត់ទៅលេងនៅក្នុងប្រទេសសិង្ហបុរី ៤ ថ្ងៃមុនពេលមកដល់ប្រទេសកំណើតមីយ៉ាន់ម៉ាវិញ៕ ប្រភព៖ channelnewsasia
 

adverise with khmeread