ឃាត់ខ្លួនបុរសម្នាក់កាប់គាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិ

ត្បូងឃ្មុំ ៖ កម្លាំងប៉ូលិសជំនាញផ្នែកយុត្តិធម៌ស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទន្លេបិទ បានឃាត់ខ្លួនជនជាប់ចោទម្នាក់ កាលពីវេលាម៉ោង០៩និង៣០នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តាមដីកាតុលាការ។

 ប៉ូលិសនិយាយថា ការឃាត់ខ្លួនយោងតាមដីកាលេខ១៩៣ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ចេញដោយលោក សុខ លី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទម្នាក់ ពីបទលួចមានស្ថានទម្ងន់ (ដោយសារការកាប់គាស់ទម្លុះទម្លាយ) ប្រព្រឹត្តកាលពី ថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៩ នៅចំណុចភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប៉ូលិសបន្តថា ជនជាប់ចោទឈ្មោះ ង៉ែត អូ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ បច្ចុប្បន្នត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread