ចាប់ចោរឆក់ម្នាក់ចំណោម៣នាក់ ឆក់កាបូបយ៉ាងសកម្ម៧លើកនៅក្រុងតាខ្មៅ

កណ្ដាល ៖ ជនសង្ស័យជាចោរឆក់ម្នាក់ចំណោម៣នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅចាប់ខ្លួនកាលពីយប់ថ្ងៃទី២៩មីនា២០២០ បន្ទាប់ពីបានធ្វើសកម្មភាពឆក់៧ករណីកន្លងមក នាក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសបានរម្លឹកថា សភាពការណ៍ឆក់ទាំង៧លើករួមមាន ករណីទី១-ថ្ងៃទី២៣ មីនា ២០២០ ម៉ោង១២ និង៣០នាទីនៅចំណុចតាមផ្លូវ​លេខ១០៨ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ សុខ សឿន ភេទស្រី អាយុ៣៩ឆ្នាំមានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរនៅផ្ទះ។

ករណីទី២-ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ម៉ោង០៩ នៅចំណុចមុខសណ្ឋាគារហ្គោថែលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ជនរងគ្រោះឈ្មោះ សេង សុម៉ាលី ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរនៅផ្ទះ។

ករណីទី៣-ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ម៉ោង៨យប់ នៅចំណុចតាមផ្លូវជាតិលេខ២ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ​។ ជនរងគ្រោះឈ្មោះ វ៉ែន ស្រីណុច ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សីក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរនៅផ្ទះ។

ករណីទី៤-ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ម៉ោង០៦ព្រឹក នៅចំណុចតាមផ្លូវលំភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ​។ ជនរងគ្រោះឈ្មោះ ហ៊ន ហាក់ ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ។

ករណីទី៥- ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង០៧ និង៣០នាទីនៅចំណុចមុខសណ្ឋាគារហ្គោថែលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ ជនរងគ្រោះឈ្មោះ សេង សុម៉ាលី ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរនៅផ្ទះ។

ករណីទី៦- ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង៨យប់នៅចំណុចតាមផ្លូវជាតិលេខ២ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ​។ ជនរងគ្រោះឈ្មោះ លី ប៊ុនណារី ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ។

ករណីទី៧ -ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ម៉ោង១២នៅ ចំណុចតាមផ្លូវ២១មុខរោងចក្រហ្គាវ័នភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ គង់ សុថារី ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរនៅផ្ទះ។

ប៉ូលិសបន្តថា ជនសង្ស័យ០៣នាក់រួមមាន ១-ឈ្មោះ គុជ ប៉ាក់ស័រ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន), ២-ឈ្មោះ គឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន) និង៣-ឈ្មោះ ជា តុលា ហៅបារាំង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរមិនពិតប្រាកដ(គេចខ្លួន)។

សម្ភារ:បាត់បង់ កាបូបដាក់លុយចំនួន៤ ប្រាក់ខ្មែចំនួន ៨២ ម៉ឺនរៀល លុយដុល្លារ៣៦៤៥ដុល្លារ, ខ្សែកខ្សែដៃផ្លាកទីន២ខ្សែ, ទូរស័ព្ទ៧គ្រឿង និងឯកសារមួយចំនួន។ វត្ថុតាងចាប់យក ១-ម៉ូតូ១គ្រឿងម៉ាក today ពណ៌ទឹកក្រូច ផ្លាកលេខ ភ្នំពេញ១HA៤៤៣២, ២-ទូរសព្ឌ័១គ្រឿងម៉ាក oppo ពណ៌ខ្មៅ។ 

ប៉ូលិសបន្តថា ពេលជនរងគ្រោះកំពុងជិះម៉ូតូដល់ចំណុចកើតហេតុ ពេលនោះស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូ១មួយគ្រឿងម៉ាក Honda c125 ពណ៌ខ្មៅមិនចាំស៊េរី និងផ្លាកលេខដោយ ឈ្មោះ គឹម មនោរម្យ ជាអ្នកឌុប។ ចំណែកឈ្មោះ គុជ ប៉ាក់ស័រ អង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់កាបូបពីដៃជនរងគ្រោះហើយបើកម៉ូតូគេចខ្លួនបាត់តែម្តង។

ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋថាមានករណីឆក់កាបូបនៅចំណុចខាងលី កម្លាំងប៉ូលិសផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បើកការស៊ើបអង្កេតកំណត់មុខសញ្ញាបាន ហើយធ្វើការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី២៩ មីនា ឆ្នាំ២០២០ វេលាម៉ោង១១ និង៥០នាទីយប់ ក៏ឃាត់ខ្លួនបានជនសង្ស័យមួយម្នាក់ដូចខាងលើយកមកសាកសួរនៅអធិការដ្ឋានក្រុងតាខ្មៅ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា«ខ្លួននិងបក្ខពួក២នាក់ទៀតដែលមានឈ្មោះដូចខាងលើ ពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះប្រាកដមែន
ហើយកន្លងមកមិនចាំថ្ងៃខែក្នុងឆ្នាំ២០២០ខ្លួន និងបក្ខពួក២នាក់ខាងលើ ក៏ធ្លាប់បានធ្វើសកម្មភាពឆក់កាបូបអ្នកដំណើរជាច្រើនលើកនៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅ»។

ករណីនេះកម្លាំងប៉ូលិសផ្នែកជំនាញក្រុងតាខ្មៅកំពុងបន្តកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread