ត្រាំថាអាមេរិកនឹងមានឧបករណ៍ដកដង្ហើមគ្រប់គ្រាន់មុនពេលកូវីដ១៩ឈានដល់ចំណុចកំពូល

លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងស្ថិតក្នុងស្ថានភាពល្អប្រសើរទាក់ទងទៅនឹងចំនួនឧបករណ៍ដកដង្ហើមដែលអាចរកបាន នៅពេលដែលការផ្ទុះឡើងនៃវីរុសកូរ៉ូណាឈានដល់ចំណុចកំពូល។

លោកប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា យ៉ាងហោចណាស់មានក្រុមហ៊ុនអាមេរិកចំនួន១០ កំពុងផលិតឧបករណ៍វេជ្ជសាស្ត្រ ហើយក្រុមហ៊ុនមួយចំនួនអាចនឹងត្រូវនាំចេញឧបករណ៍ពេទ្យទៅក្រៅប្រទេសទៀតផង។

វីរុសនេះអាចបណ្តាលឱ្យមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ នៅពេលដែលវាវាយប្រហារសួតអ្នកជំងឺ។ ឧបករណ៍ដកដង្ហើមគឺអាចជួយសម្រួលផ្លូវដង្ហើមរបស់អ្នកជំងឺ។

ករណីវីរុសកូរ៉ូណាក្នុងសហរដ្ឋអាមេរិកត្រូវបានបញ្ជាក់មានចំនួនច្រើនជាង ១៦៣.០០០ករណី និងមានអ្នកស្លាប់ជាង ៣.០០០នាក់។

ទីក្រុងញូវយ៉កគឺជាកន្លែងដែលរងគ្រោះខ្លាំងជាងគេបំផុតនៅអាមេរិក ដោយមានអ្នកស្លាប់ចំនួន ៩១៤នាក់ដែលត្រូវបានបញ្ជាក់។ នេះបើយោងតាមតួលេខសរុបរាប់ដោយសាកលវិទ្យាល័យ Johns Hopkins។

សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានក្លាយជាប្រទេសដែលមានករណីរាយការណ៍ច្រើនជាងគេ ដែលនាំមុខទាំងប្រទេសអ៊ីតាលី និងចិន៕ ប្រភព៖ BBC

adverise with khmeread