adverise with khmeread 4c8504fc 94e2 4f64 bb39 157b3b013acf

ទើប​ចេញពី​គុក​វិល​ចូល​គុក​វិញ​បន្ទាប់ពី​លួច​ម៉ូតូ​

      ក្រុង​បាវិត​-​ស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​បាវិត​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃទី​២៦​មីនាឆ្នាំ​២០១៦​តាមផ្លូវ​ហាយវ៉េ​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​ខេត្ត​​ស្វាយរៀង​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​នៅពេល​ព្រឹក។​

      ប៉ូលិស​ក្រុង​បាវិត​បាន​ឲ្យ​ដឹងថា  កាលពី​ថ្ងៃទី​២៦​មីនា​ឆ​នាំ​២០១៦​វេលា​ម៉ោង​៧​ព្រឹក​ប៉ូលិស​ក្រុង​បាវិត បានទទួល​ពាក្យបណ្តឹង​មួយច្បាប់​ពី​ឈ្មោះ​កឹម សា​ផាត​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​ព្រះ​ទន្លេ​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ថា​ខ្លួន​ត្រូវ​ចោរលួច​ម៉ូតូ​ម៉ាក​MSX​ពាក់​ផ្លាកលេខ​ស្វាយរៀង​1I-3919​មួយគ្រឿង​នៅ​ចំណុច​ផ្ទះជួល​របស់លោក​ជំទាវ​គង់ សា​រ៉េ​ន​ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត ក្រុង​បាវិត​ខេត្តស្វាយរៀង​។​

       ប៉ូលិស​បន្តថា  បន្ទាប់ពី​ទទួលបាន​បណ្តឹង​នេះ​រួចមក​សមត្ថកិច្ច​ក្រុង​បាវិត​បានដាក់​ផែនការ​គ្រប់​បណ្តា​គោលដៅ​ងាយ​រងគ្រោះ​អោយជួយ​ស្ទាក់​និង​ឃ្លាំមើល​។ ​រហូតដល់​ម៉ោង​១ ​និង​៤៥​នាទី​ថ្ងៃ​ដដែល​ប៉ូលិស​ប្រចាំ​គោលដៅ​ងាយ​រងគ្រោះ​ចំណុច​ផ្សារ​ជី​ភូ​បាន​
​ប្រទះឃើញ​ឈ្មោះ​សឿន ចាន់​រ៉ា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ដែលជា​មុខសញ្ញា​ទើបតែ​ចេញពី​ពន្ធនាគារ​មាន​ទីលំនៅ​ភូមិ​កំ​ពោត​ស្គារ​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​ខេត្តស្វាយរៀង​កំពុង​ជិះ​ម៉ូតូ​ដែលមាន​ភិនភាគ​ដូចខាងលើ​នោះ​តាមផ្លូវ​ហាយវ៉េ​ទៅ​លិច ហើយក៏​ត្រូវ​កម្លាំង​ប៉ូលិស​ដេញតាម​ចាប់ខ្លួនបាន​ទាំង​វត្ថុតាង​ម៉ូតូ​បញ្ជូនទៅ​អធិការ​ដ្ឋា​ន៉ូ​លិ​ស​ក្រុង​បាវិត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់