លោកយាយម្នាក់នៅបែលហ្ស៊ិកអាយុ ៩០ ឆ្នាំ សុខចិត្តស្លាប់ដោយសារកូវីដ១៩ ដើម្បីឱ្យគ្រូពេទ្យទុកឧបករណ៍ទៅសង្គ្រោះមនុស្សវ័យក្មេង

អ្នកជំងឺកូរ៉ូណាវ័យ ៩០ ឆ្នាំម្នាក់បានស្លាប់ក្នុងប្រទេសបែលហ្ស៊ិក បន្ទាប់ពីបដិសេធមិនព្រមទទួលយកបំពង់អុកស៊ីសែន និងណែនាំវេជ្ជបណ្ឌិតរក្សាវាទុកឱ្យអ្នកជំងឺវ័យក្មេងវិញ។

លោកយាយ Suzanne Hoylaerts មកពីសង្កាត់ Binkom ក្រុង Lubbeek បានចូលមន្ទីរពេទ្យនៅថ្ងៃទី ២០ មីនា នៅពេលសុខភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីឆ្លងកូវីដ១៩។

ការលះបង់របស់លោកយាយកើតឡើងចំពេលមានការខ្វះខាតនៃបំពង់ខ្យល់ដកដង្ហើម ក្នុងអំឡុងពេលមានជំងឺរាតត្បាត ជាគ្រាដែលឧបករណ៍ដកដង្ហើមជារបស់ត្រូវការចាំបាច់បំផុត។

លោកយាយ Hoylaerts បានទទួលការសង្គ្រោះបន្ទាន់ ក្រោយបាត់បង់ចំណង់អាហារនិងដកដង្ហើមខ្លី។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ កន្លែងដែលលោកយាយបានធ្វើតេស្តឃើញវីរុសនេះ ហើយត្រូវបានដាក់ឱ្យនៅដាច់ឆ្ងាយ មានន័យថាកូនស្រីរបស់គាត់មិនអាចទៅសួរសុខទុក្ខគាត់បានទេ។

លោកយាយបានប្រាប់គ្រូពេទ្យនៅមន្ទីរពេទ្យថា "ខ្ញុំមិនចង់ប្រើដង្ហើមសិប្បនិម្មិតទេ។ រក្សាទុកវាទុកសម្រាប់អ្នកជំងឺវ័យក្មេងទៅ។ ខ្ញុំមានជីវិតល្អរួចទៅហើយ"។

លោកយាយ Hoylaerts បានទទួលមរណភាព ២ ថ្ងៃបន្ទាប់ពីគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី ២២ ខែមីនា៕

adverise with khmeread