ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀននៅសងា្កត់ជើងឯក

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនត្រូវបានប៉ូលិសប៉ុស្តិ៍រដ្ឋបាលជើងឯក ឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៤ និង៤០នាទីល្ងាច ត្រង់ចំណុចការដ្ឋានសំណង់ ផ្លូវ២១៧ ស្ថិតនៅភូមិជើងឯក សងា្កត់ជើងឯក ខណ្ឌដង្កោ។ 

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សៀង ប៉េងលី (ហៅលូ) ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ស្ថិតនៅភូមិភូមិជើងឯក សងា្កត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទចំនួន០១គ្រឿង។

ប៉ូលិសបន្តថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៤ និង៤០នាទីល្ងាច កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលជើងឯក ជិះម៉ូតូល្បាតក្នុងមូលដ្ឋានសង្កាត់ជើងឯក មកដល់ចំណុចការដ្ឋានសំណង់ ផ្លូវលេខ២១៧ ស្ថិតនៅភូមិជើងឯក សងា្កត់ជើងឯក ខណ្ឌដង្កោ ក៏ឃើញជនសង្ស័យ ឈ្មោះ សៀង ប៉េងលី (ហៅលូ) ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន និងធ្វើតេស្តស្វែងរងសារធាតុញៀនក្នុងទឹកនោមរបស់ជនសង្ស័យ ខាងលើ ជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀន)។

សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្តង៕


 

adverise with khmeread