ប៉ូលិសប៉ុស្តិ៍ក្បាលកោះឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ក្បាលកោះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃ អង្គារទី ៣១ ខែមិនា ឆ្នាំ២០២០វេលាម៉ោង១០យប់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ មឿន សុខមាន ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិយកបាទ្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដកហូតបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា ០១កញ្ចប់ថង់តូច។

ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

adverise with khmeread