យកលុយក្រុមហ៊ុនជាង៦ពាន់ដុល្លារទៅចាយអស់ត្រូវបានប៉ូលិសឃាត់ខ្លួន

ភ្នំពេញ ៖ បុរសជាបុគ្គលិកក្រុមហ៊ុនម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៤ល្ងាច ពីបទរំលោភទំនុកចិត្ត ដើរប្រមូលលុយរបស់ក្រុមហ៊ុនពីអតិថិជនមិនយកមកបង់ឱ្យក្រុមហ៊ុនចំនួន ៦០២៣ ដុល្លារ ហើយយកទៅចាយអស់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ តែ គឹមយូ ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិក ចែកចាយរបស់ក្រុមហ៊ុន LAN yes ទីលំនៅផ្ទះជួល មិនចាំលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ តាំង តិចគង់ ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ  មុខរបរប្រធានរដ្ឋបាលក្រុមហ៊ុន LAN yes ស្នាក់នៅផ្ទះ១៦៨Eoផ្លូវលេខ១២៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ប៉ូលិសបន្តថា ជនសង្ស័យបានធ្វើការនៅក្រុមហ៊ុន LAN yes តាំងពីឆ្នាំ២០១៨ ពេលនោះ ក្រុមហ៊ុន បានប្រគល់ភារកិច្ចដើរលក់គ្រឿងទូរស័ព្ទ។ លុះក្រោយមកជនសង្ស័យបានប្រមូលប្រាក់ពីអតិថិជនបានហើយមិនយកប្រាក់ មកប្រគល់ឱ្យ ក្រុមហ៊ុនទេ ហើយក្រុមហ៊ុនមានការសង្ស័យក៏ធ្វើការឆែកបញ្ជីឃើញថា ជនសង្ស័យមិនយកប្រាក់មកប្រគល់ឱ្យក្រុមហ៊ុន ដែលប្រាក់ទាំងអស់ចំនួន ៦០២៣ ដុល្លារ ហើយជនរងគ្រោះបាននាំជនសង្ស័យមកប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅនៅអធិការដ្ឋានប៉ូលិសខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread