1

​ក្រុម​ធំៗ​កំពុង​ជ្រួលជ្រើម​ខណៈ Lukaku ចង់​ចាក​ចេញពី Everton នៅ​រដូវ​កាល​ក្រោយ​

    ​អនាគត​ខ្សែប្រយុទ្ធ Romelu Lukaku របស់​ក្រុម Everton កំពុងស្ថិត​ក្នុង​ភាព​សង្ស័យ បន្ទាប់​កីឡាករ​រូបនេះ​បាន​ទទួលស្គាល់ថា គាត់​ចង់​លេង​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​។​

​    ​នៅពេល​ត្រូវបាន​សួរ​អំពី​បាល់ទាត់ Champions League កីឡាករ​អន្តរជាតិ​បែ​ល​ហ្សិ​ក​រូបនេះ​បាន​ប្រាប់ Sky Sports News ថា "​នោះ​គឺជា​ដំណាក់កាល​បន្ទាប់​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នឹងមាន​អាយុ ២៣ ឆ្នាំ​នៅ​រដូវក្តៅ​ក្រោយ ហើយ​ខ្ញុំ​គិតថា វា​ច្បាស់​ជា​ល្អ​ដែល​បាន​លេង​ក្នុង​ក្របខ័ណ្ឌ Champions League ចាប់ពី​រដូវ​កាល​ក្រោយ​"​។​

​    ​ហើយ​កាលពីពេល​ថ្មីៗ​នេះ គាត់​ក៏បាន​ជាប់ទាក់ទង​ពី​ការវិលត្រឡប់​ទៅកាន់​ក្លឹប​ចាស់ Chelsea វិញ​ដែរ ប៉ុន្តែ​គាត់​បាន​ទទូចថា "​ខ្ញុំ​មិន​គិតថា ខ្ញុំ​មាន​អ្វី​ដើម្បី​បង្ហាញ​ដល់​ពួកគេ​ទៀតឡើយ​។ ខ្ញុំ​បានចាប់ផ្តើម​ជីវិត​ថ្មី ពួកគេ​ក៏​ដូចគ្នា​ដែរ​"៕

ប្រភព៖ Mirror

មតិយោបល់