កៅឆាយដើមខែមេសា, ប៉ូលិសព្រហ្មទណ្ឌខេត្តព្រះសីហនុបង្ក្រាបជនល្មើសខ្មែរ-ចិន៧នាក់ពាក់ព័ន្ធបទល្មើសចោរកម្ម

ព្រះសីហនុ ៖ ជនសង្ស័យខ្មែរ-ចិន៧នាក់ត្រូវបានប៉ូលិសព្រហ្មទណ្ឌខេត្តព្រះសីហនុវ៉ៃខ្នោះ ពាក់ព័ន្ធបទល្មើសចោរកម្មចំនួន៤ករណី នាយប់អធ្រាត្រឆ្លងចូលថ្ងៃទី១ មេសា ឆ្នាំ២០២០នៅក្រុងព្រះសីហនុ។ យ៉ាងណាក៏ដោយប៉ូលិសមិនទាន់បង្ហាញពីអត្តសញ្ញាណពួកគេនៅឡើយ។

ករណីទី១-នៅថ្ងៃទី០១​ មេសា ២០២០ វេលាម៉ោង១​យប់ រំលងអធ្រាត្រ​ កម្លាំងប៉ូលិសផែនព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្លូវអូរទី១​ ស្ថិតនៅ ភូមិ១​ សង្កាត់៤​ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ ២ នាក់ ភេទប្រុស ជាជនជាតិចិន​ ជិះម៉ូតូ១គ្រឿង ម៉ាក​អ៊ែរប្លែត​ គួរឱ្យសង្ស័យ កម្លាំងប៉ូលិសឃាត់ដើម្បីត្រួតពិនិត្យ​ តែជនសង្ស័យបានបន្ថែមល្បឿន​ ជិះគេចខ្លួន​រហូតដល់ផ្លូវមុខកាស៊ីណូ​ប៉ាវទូ​ តាមបណ្តោយផ្លូវឯករាជ្យ​ ស្ថិតនៅ​ភូមិ២​សង្កាត់២​ ក្រុង-ខេត្តព្រះសី ហនុ​ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ​។ បន្ទាប់មកបានឆែក ឆេររកឃើញសោច្នៃសម្រាប់កាច់បំបែកសោកម៉ូតូ​ និងឧបករណ៍មួយចំនួនទៀត។

ករណីទី២-នៅថ្ងៃទី០១​ មេសា ២០២០ វេលាម៉ោង២​ និង១០នាទី រំលងអធ្រាត្រ​ កម្លាំងប៉ូលិសផែនព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្លូវ​គមនាគមន៍ចាស់ ស្ថិតនៅភូមិ២​ សង្កាត់២​ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជាជនជាតិខ្មែរ ជិះម៉ូតូ១គ្រឿង ម៉ាក​អ៊ែរប្លែត​ គួរឱ្យសង្ស័យ កម្លាំងក៏តាមឃ្លាំមើលរហូតដល់ចំណុច​ ផ្លូវខ្មែរប្រណិត​ ស្ថិត នៅ​ភូមិ១​ សង្កាត់៣​ ក្រុងព្រះសីហនុ​ ក៏ឃាត់ឆែកឆេររកឃើញថា​ ម៉ូតូដែលជនសង្ស័យជិះ​ បែកគ្រាប់សោ​ និងប្រើប្រាស់ផ្លាកលេខក្លែងបន្លំ​។

ករណីទី៣- នៅថ្ងៃទី០១​ មេសា ២០២០ វេលាម៉ោង៣​ និង៣០នាទី ទៀបភ្លឺ កម្លាំងប៉ូលិសផែនព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ប្រទះឃើញជនសង្ស័យ​៣នាក់​ កំពុងធ្វើសកម្មភាព​លួចដោះយកម៉ាស៊ីនត្រជាក់​១គ្រឿង​ នៅចំណុចម្តុំតោ២​ ស្ថិតនៅ ភូមិ៤​ សង្កាត់៤​ ក្រុង-ខេត្តព្រះសីហនុ ទើបស្ទាក់ចាប់បានជនសង្ស័យ២នាក់ (ភេទប្រុស)។ រីឯម្នាក់ទៀតរត់គេចខ្លួនបាត់​។

ករណីទី៤-នៅថ្ងៃទី០១​មេសា២០២០ វេលាម៉ោង៤ ទៀបភ្លឺ កម្លាំងប៉ូលិសផែនព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ប្រទះឃើញជនសង្ស័យ​ម្នាក់​ (ភេទប្រុស) កំពុងធ្វើសកម្មភាព​លួចយកម៉ាស៊ីនភ្លើង១គ្រឿង​ នៅចំណុចផ្លូវអូរ១​ ស្ថិត នៅភូមិ១​ សង្កាត់៤​ ក្រុង-ខេត្តព្រះសីហនុ ទើបចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំង៤ករណីខាងលើ ត្រូវបានកម្លាំងប៉ូលិសជំនាញបានបន្តតាមនីតិវិធីតាមផ្លូវច្បាប់៕


 

adverise with khmeread