ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទជល់មាន់នៅស្រុកព្រៃនប់

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ឃុំបិតត្រាំងស្រុកព្រៃនប់និងប្រជាការពារ  បានចុះបង្ក្រាបល្បែងជល់មាន់មួយកន្លែង នៅចំណុចចម្ការខ្នុរ ស្ថិត​ក្នុង​ភូមិចំណោតរាម ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហ​នុ កាលពីរសៀលថ្ងៃទី៣១ មីនា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យ២នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យ១-ឈ្មោះ​ ហួន សារឿន ភេទ​ប្រុស​អាយុ ៦៣ឆ្នាំ​ មានទីលំ​ភូមិ២ សង្កាត់១​ ក្រុង-ខេត្តព្រះសីហនុ​និង២-ឈ្មោះ​ ឆាន ស្រី ភេទ​ប្រុស ​អាយុ ៣៥ឆ្នាំ មានទីលំនៅ​ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដកហូត​សម្ភារៈវត្ថុតាង ម៉ូតូចំនួន ៥គ្រឿង, មាន់ជល់ចំនួន ៤ក្បាល, ស៊ុមក្រុងមាន់ចំនួន១១, តង់ចំនួន ២, កៅអីចំនួន ៥២ (តូច៣៥) និងចាន អាប៉ោង១។

ករណីនេះកម្លាំងប៉ូលិសជំនាញបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកព្រៃនប់ដើម្បីបន្តតាមនីតិវិធី៕


 

adverise with khmeread