ឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកខ្សាច់កណ្តាល

កណ្ដាល ៖ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន នាថ្ងៃអង្គារទី៣១ ខែមីនា ឆ្នាំ២០២០វេលាម៉ោង៤និង៣០នាទីល្ងាចក្នុងករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)​ ស្ថិតនៅចំណុច​​ ភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
 
ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ​១-ឈ្មោះ​ ម៉ាក់ យឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ​ នេសាទ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​​ (ឃាត់ខ្លួន),២-ឈ្មោះ យ៉ុង យ៉េន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) និង៣-ឈ្មោះ សេង ហៀង ហៅកេ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។ 

វត្ថុតាងចាប់យក១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន​ ០២កញ្ចប់ (ទម្ងន់សរុប​ ១.៤៥g) ២-ទូរស័ព្ទម៉ាកoppo A5 ពណ៌ក្រហមចំនួន០១គ្រឿង, ទូរស័ព្ទម៉ាកណូគា១០៥ ពណ៌ខ្មៅចំនួន០១គឿងទៀត, ៣-ម៉ូតូម៉ាក YAMAHA SiRus ពាក់ស្លាកលេខ ភ្នំពេញ1GE 5935 ពណ៌ខ្មៅ ចំនួន០១គ្រឿង និង៤-ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និង បំពង់សំរាប់ចូកថ្នាំញៀន។

ប៉ូលិសបន្តថា ដំបូងមានកម្លាំងផ្តល់ព័ត៌មានជូនសមត្ថកិច្ចថាឃើញឈ្មោះ ម៉ាក់ យឿន កំពុងតែមានការជួញដូរថ្នាំញៀននៅចំណុចផ្ទះរបស់ខ្លួន នៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល។ ភ្លាមនោះកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកអំពិលបានចុះទៅបង្រ្កាប​។

ពេលទៅដល់សមត្ថកិច្ចបានឃាត់ឈ្មោះ ម៉ាក់ យឿន ឈ្មោះ សេង ហៀង ហៅកេ និងឈ្មោះ យ៉ុន យ៉េន ហើយដកហូតបានថ្នាំញៀនចំនួន ០២កញ្ចប់ រួមជាមួយនឹងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ចូនជនសង្ស័យ រួមជាមួយវត្ថុតាងមកអធិការដ្ឋានប៉ូលិសស្រុកខ្សាច់កណ្តាលដើម្បីបន្តនីតិវិធីតែម្តង។ 

ក្រោយពីធ្វើការសាកសួរឈ្មោះ​ ម៉ាក់ យឿន បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា «ចំពោះថ្នាំញៀននេះខ្លួន បានទិញពីឈ្មោះ ហេង មិនស្គាល់អត្តសញ្ញាណ ដោយទិញក្នុងតម្លៃ ១០ម៉ឺនរៀល ដើម្បីយកមកទុកលក់បន្តនិងប្រើប្រាស់ផង» ។ចំណែកឈ្មោះ សេងហៀង បានឆ្លើយសារភាពថា«ខ្លួនបានទិញថ្នាំញៀនពីឈ្មោះម៉ាក់ យឿន ចំនួន០១កញ្ចប់តម្លែ៣ម៉ឺនរៀលទុកសម្រាប់ប្រើប្រាស់» និងឈ្មោះ យ៉ុន យ៉េន បានឆ្លើយសារភាពថា«ខ្លួនបានយកថ្នាំញៀនពីឈ្មោះម៉ាក់ យឿនទៅលក់បន្តឱ្យគេប្រាកដមែន»៕


 

adverise with khmeread