ត្រាំសប្បាយចិត្តជាខ្លាំង បន្ទាប់ពីពូទីនតេតាមទូរស័ព្ទប្រាប់ថាផ្ដល់ជំនួយ ដើម្បីប្រយុទ្ធនឹងកូវីដ១៩

ទូរទស្សន៍រដ្ឋរបស់រុស្ស៊ីបានរាយការណ៍ថា យន្តហោះដឹកជញ្ជូនយោធារបស់រុស្ស៊ីមួយគ្រឿងបានហោះចេញពីអាកាសយានដ្ឋានមួយនៅខាងក្រៅទីក្រុង Moscow កាលពីព្រឹកថ្ងៃពុធទី១មេសា ហើយបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដោយមានផ្ទុកនូវឧបករណ៍វេជ្ជសាស្ត្រនិងម៉ាស់ជាច្រើនដើម្បីជួយរដ្ឋាភិបាលក្រុង Washington ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ប្រធានាធិបតី Vladimir Putin បានសុំផ្តល់ជំនួយដល់អាមេរិកក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទ នៅពេលមេដឹកនាំទាំងពីរពិភាក្សាគ្នាពីរបៀបឆ្លើយតបចំពោះមេរោគកូវីដ១៩។

ជើងហោះហើរ ដែលត្រូវបានរៀបចំឡើងដោយក្រសួងការពារជាតិរុស្ស៊ី ទំនងជាមិនមានប្រជាប្រិយភាពជាមួយនឹងពួកអ្នករិះគន់មួយចំនួនរបស់លោក Trump នោះទេ ព្រោះពួកនេះបានជំរុញឱ្យត្រាំនៅឆ្ងាយពី Putin និងជាអ្នកដែលអះអាងថា Moscow ប្រើជំនួយទាំងនេះធ្វើជាឧបករណ៍ភូមិសាស្ត្រនិងឃោសនាដើម្បីជំរុញឥទ្ធិពលរបស់ខ្លួន។ ការលើកឡើងទាំងអស់នេះត្រូវបានវិមានក្រឹមឡាំងបដិសេធ។

អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax កាលពីយប់ថ្ងៃអង្គារថា "លោក Trump បានទទួលយកជំនួយមនុស្សធម៌នេះដោយអំណរគុណ" ។ លោក Trump ផ្ទាល់បាននិយាយដោយរីករាយអំពីជំនួយរុស្ស៊ីបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយលោក Putin៕

adverise with khmeread