ឃាត់ជនសង្ស័យ២នាក់លួចទូរស័ព្ទនៅស្រុកអង្គស្នួល

កណ្ដាល ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទ នាថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ២០២០ វេលាម៉ោង​១២ និង១០នាទី នៅចំណុច​ ភូមិអង្គស្នួលទី២ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវប៉ូលិសឃាត់ខ្លួន។

ប៉ូលិសនិយាយថា ជនរងគ្រោះ​ឈ្មោះ ហែម តារា ភេទប្រុស​ អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ យោធា នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ 

ចំណែកជនសង្ស័យមានគ្នា០២នាក់ ១-ឈ្មោះ សាំង សុវណ្ណ ហៅ ណូន ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិខ្មែរមុខរបរ ជាងឡាន នៅភូមិត្បូងអាំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នកចូលលួច និង២-ឈ្មោះ រស់ ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

វត្ថុតាងចាប់យក ១-ទូរស័ព្ទ០២គ្រឿងម៉ាហូវៃ១គ្រឿងជារបស់ជនរងគ្រោះ, ម៉ាកAIS ចុចពិល១គ្រឿង ជារបស់ជនសង្ស័យ,២-ម៉ូតូម៉ាកហុងដា០១៣ពណ៌ ពាក់ផ្លាកលេខ1BW-7524។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះមកពីបន្ទាយហើយបញ្ចូលថ្មទូរស័ព្ទនៅលើគ្រែ ក្នុងផ្ទះរួចដើរទៅងូតទឹក។ ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូចូលមក ស្មានតែចូលទិញបង្អែម ក៏ស្រែកប្រាប់កូនថា គេមកទិញបង្អែម។ស្រាប់តែឃើញជនសង្ស័យដើរចេញពីក្នុងផ្ទះ យកទូរស័ព្ទជិះម៉ូតូរត់គេចត្រូវប្រជាជន ដេញតាមស្ទាក់ចាប់បានតែម្តង។ ចំពោះករណីនេះកម្លាំងប៉ូលិសជំនាញបានបន្តចាត់ការតាមនីតិវិធី៕ 


 

adverise with khmeread