1

អ្នកចាំទី​ដៃ​ទីមួយ​របស់ Chelsea ទទួលស្គាល់ អនាគត​របស់គាត់​នៅ​ក្លឹប​គឺ​ស្រពិចស្រពិល​

    ​អ្នកចាំទី​របស់​ក្រុម​តោ​ខៀវ Chelsea កីឡាករ Thibaut Courtois បាន​បង្ហើប​ឱ្យដឹងពី​ចេតនា​ចង់​ចាក​ចេញពី​ក្លឹប​របស់គាត់​នៅ​រដូវ​កាល​ក្រោយ​ដោយ​និយាយថា​គាត់ "​មិនដឹង​" ថា​តើ​នឹង​នៅ​ទឹកដី Stamford Bridge បន្ត​ឬ​យ៉ាងណា​។​

​    ​ថ្លែង​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ RTBF របស់​ប្រទេស​បែ​ល​ហ្សិ​ក នៅពេលដែល​ត្រូវបាន​សួរថា តើ​គាត់​នឹង​នៅ Chelsea រដូវ​កាល​ក្រោយ​ដែរ​ឬក៏​អត់ គាត់​បាន​ឆ្លើយថា "​ខ្ញុំ​មិន​និយាយថា​ព្រម ខ្ញុំ​មិន​និយាយថា​មិន​ព្រម​! ខ្ញុំ​មិនដឹង​តែម្តង​។ ខ្ញុំ​នៅសល់​ពេល​បី​ឆ្នាំ​ក្នុង​កុងត្រា​។ យើង​ត្រូវតែ​ដឹងថា​តើ Chelsea ចង់បាន​អ្វី​"​។​

​    ​គាត់​បាន​បន្តទៀតថា "​វា​ជា​ការពិត​ដែល​រដូវ​កាល​នេះ​បាន​ផ្លាស់ប្តូរ​ខ្ញុំ​។ រហូតដល់​ឥឡូវ ខ្ញុំ​តែងតែ​ឈ្នះ​ពានរង្វាន់​រាល់​រដូវ​កាល​។ យើង​សង្ឃឹមថា នៅ​រដូវ​កាល​ក្រោយ​ច្បាស់​ជា​ល្អ​ឡើងវិញ​"​។​

​    ​Courtois ដែល​កំពុង​រៀបចំខ្លួន​សម្រាប់​ការប្រកួត​ជាមួយ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល​នៅ​ថ្ងៃ​អង្គារ​ខាងមុខ ក៏បាន​បន្ថែមថា ការហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្សិ​ក​គឺ​សុទ្ធសឹងតែ​ជា​កីឡាករ​លំដាប់ថ្នាក់​ពិភពលោក ប៉ុន្តែ​គាត់​បាន​និយាយ​ផ្ទុយទៅវិញ​ថា "​នៅ​ក្លឹប Chelsea មាន​កីឡាករ​មួយចំនួន​នៅមានកម្រិត​លេង​នៅឡើយ​ហើយ​ជារឿយៗ យើង​តែងតែ​ហ្វឹកហាត់​ជាមួយ​យុវជន​ទៀតផង​"៕

ប្រភព៖ Goal

មតិយោបល់