Liverpool អះអាងថា គ្មានបំណងនាំយកកីឡាករ Philippe Coutinhoត្រឡប់មកវិញទេ

        ក្លឹបហង្សក្រហមLiverpool បាន​បង្ហាញ​ចេតនា​យ៉ាងច្បាស់​ថា ខ្លួន​គ្មាន​បំណង​នាំយកអតីត​កីឡាករ Philippe Countinhoត្រឡប់​មក​ពហុកីឡាដ្ឋាន Anfieldវិញ​នោះទេ។

        ក្លឹបយក្សអេស្ប៉ាញBarcelona នឹង​លក់​ខ្សែបម្រើ​រូបនេះ​ចេញក្នុងពេលឆាប់ៗនេះ នៅ​ពេល​ដែលការ​ប្រកួត​ចាប់ផ្តើម​មានសកម្មភាពឡើង​វិញ ហើយ​ FIFA បានបើកឱកាសសម្រាប់ទីផ្សារទិញដូរ​ឲ្យ​បើក​ទ្វារ​ម្តងទៀត។

        ក្លឹប​ Barcelona បាន​ប្រាប់កីឡាករ​រូបនេះ​ថា ខ្លួននឹងត្រូវ​បាន​អនុញ្ញាតឲ្យ​ចាកចេញ ហើយ​ថា អាវលេខ៧​របស់​ខ្លួន​នឹង​ត្រូវ​ផ្ទេរទៅ​ឲ្យ​កីឡាករ Antoine Griezmannនៅ​រដូវកាល​ក្រោយ។

        ក្លឹប Bayer Munich ទីដែល​ Coutinho បាន​ចំណាយ​ពេល​៦ខែចុងក្រោយ​លេង​ខ្ចីជើង​ ក៏បាន​​បញ្ជាក់ផងដែរ​ថា ពួកគេ​នឹង​មិន​ទិញ​កីឡាករ​រូបនេះក្នុងតម្លៃ​១២០​លានផោន​នោះទេ។

        នោះគឺជា​សម្ពាធ​មួយ​សម្រាប់​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ ដែល​សារភាព​ប្រាប់មិត្តភក្តិ​ថា ខ្លួន​បាន​សាងកំហុស​ដ៏ធំ​មួយ​ដែល​បង្ខំឲ្យ​ក្លឹប​ Liverpool សម្រេចកិច្ចព្រមព្រៀងចេញដើម្បីមកចូលរួមជាមួយក្លឹប Barcelona ៕

adverise with khmeread