សកម្មភាពរបស់ Jack Grealish អាចនឹងធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់ខ្លួន

        Jack Grealishគឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​វ័យក្មេងដែល​ពោរពេញដោយ​ទេពកោសល្យ​បំផុតនៅក្របខណ្ឌ​ EPL ដែលអាច​លេង​នៅ​ទីណាក៏បាន។

        ដោយ​ស្ថិតក្នុងដំណើ​រ​ឆ្ពោះទៅរក​ការ​កោះហៅ​ចូល​រួមជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ ហើយ​​ Man Utd​ត្រៀម​ដាក់​សំណើ​ផ្ទេរ​ដែល​មាន​ទឹក​ប្រាក់​៦០​លានផោន​នៅ​រដូវក្តៅនេះ។​ ប៉ុន្តែ​សកម្មភាព​របស់​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះកាល​ពីព្រឹក​ថ្ងៃអាទិត្យ​ប្រហែលជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្តីសង្ឃឹមទាំង​ពីរ និង​បង្ក​ការ​ខូច​ខាត​ច្រើន​លើ​អាជីព​របស់​ខ្លួន។

        ខណ:ពេល​ដែល​ពិភព​លោក​ជាប់គាំងដោយសារតែ​កូរ៉ូណាវីរុស​ Jack ត្រូវ​បានគេថតឃើញ​ឈរនៅក្បែរ​រថយន្ត​ Range Rover ដែលរងការ​ខូច​ខាត​ ស្របពេល​មាន​សេចក្តី​រាយការណ៍​ថា កីឡាករ​រូបនេះ​បានចូលរួម​កម្សាន្តនៅ​រាត្រី​មួយ។

សាក្ស៊ីដែលឃើញផ្ទាល់ភ្នែក​អះអាងថា អ្នក​បើក​បររថយន្ត​ដែល​មាន​តម្លៃ ៨០.០០០​ផោន​នេះ​បាន​បើកកៀររថយន្តចតចោល​ជា​ច្រើន​គ្រឿង មុន​ពេល​ផ្តល់​ព័ត៌មាន​ហើយ​ចាកចេញពី​កន្លែង​កើ​ត​ហេតុ​ មុន​ពេល​នគរបាល​ទៅ​ដល់នឹង​ធ្វើ​ការ​ស៊ើ​ប​អង្កេត​។

        មិនថា តើ​កីឡាករ​រូបនេះកំពុង​បើក​បរ​ឬយ៉ាងណានោះ ប៉ុន្តែហតុការ​ណ៍​នេះ​បាន​ទាញ​ចំណាប់អារម្មណ៍​លើ​ Jack ។ឧប្បត្តិហេតុនេះ​មិន​មែនជា​លើកដំបូង​ទេ ដែល​កីឡាករវ័យ​២៤​ឆ្នាំរូបនេះ​ជាប់ពាក់ព័ន្ធនឹង​ភាពចម្រូងចម្រាសនៅ​ក្រៅទីលាន​ប្រកួត​ ៕

adverise with khmeread