Lionel Messi ទស្សន៍ទាយពីអនាគតរបស់កីឡាករ Mason Mount

ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានសាទរចំពោះសមត្ថភាព​របស់​កីឡាករ Mason Mount និង​ទស្សន៍ទាយ​ពី​អនាគត​ល្អរបស់​កីឡាករ​ក្លឹប​ Chelsea ​រូបនេះ។

        Mount កំពុង​តែ​ធ្វើ​បាន​ល្អក្នុងរដូវ​កាល​នេះ នៅពហុកីឡាដ្ឋាន Stamford Bridge ដែល​ធ្វើ​ឲ្យ​មាន​ឱកាស​បង្ហាញមុខ​ក្នុងក្រុមជម្រើស​ជាតិ​អង់គ្លេស​ផងដែរ​ហើយបើទោះបីជា​មាន​ការ​ប្រជែង​ច្រើនក្នុងចំណោម​ខ្សែបម្រើ​ផ្សេងទៀត​នៅ​ក្លឹប Chelseaក៏ដោយក៏ Mount នៅតែរក្សា​បានតំណែងនេះ ដោយនាំមុខ​កីឡាករ​ឆ្នើម Ross Barkley ផងដែរ។

        Mount ក៏ស្ថិតក្នុង​ដំណើរ​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​សម្រាប់​ការ​ប្រកួត​ជើង​ឯក​អឺរ៉ុប​នៅរដូវក្តៅនេះ​ផងដែរ មុន​ពេល​ការប្រកួត​ត្រូវ​បាន​ផ្អាក​ បន្ទាប់ពី​មាន​ឱកាស​ចូលរួម​ក្នុងក្រុមជម្រើស​របស់​គ្រូបង្វឹក Gareth Southgate ។

        ការអត្ថាធិប្បាយ​របស់ Messi នឹងរឹតតែ​ផ្តល់​តម្លៃបន្ថែមទៀត​ដល់​ Mount  ដែល​ត្រូវ​បាន​គ្រូបង្វឹក​ Frank Lampard កោត​សរសើរ​យ៉ាងខ្លាំងនៅ​រដូវកាល​នេះ៕

adverise with khmeread