Alexis Sanchez នឹងវិលត្រឡប់មកMan Utdវិញ

        តាមព័ត៌មានថា ក្លឹប Inter Milan អាចនឹង​បដិសេធ​ឱកាស​ពន្យាកិច្ចសន្យា​លេង​ខ្ចីជើង​របស់​កីឡាករ lexis Sanchez។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​​ចាប់ផ្តើម​បាន​ពីរប្រកួតប៉ុណ្ណោះ​នៅ​ក្របខណ្ឌ Serie A អំឡុង​ពេល​មាន​បញ្ហា​របួស​ ហើយនៅពេលនេះប្រហែលជា​ត្រូវវិលត្រឡប់​ទៅ​កាន់ពហុកីឡាដ្ឋាន Old Trafford វិញ មុន​ពេល​ធ្វើ​ការ​សម្រេចចិត្ត​ថា តើ​នឹង​ត្រូវ​ធ្វើ​អ្វី​អំពី​អនាគត​ដ៏វែង​ឆ្ងាយ​របស់ខ្លួន​។

        អតីត​ខ្សែប្រយុទ្ធក្លឹប Arsenal រូបនេះនៅ​សល់​កិច្ចសន្យា​រយៈ​ពេល​២​ឆ្នាំ​ទៀតជាមួយ Man Utdនឹង​មាន​ប្រាក់​ឈ្នួល ៥០០.០០០​ផោន​ ប៉ុន្តែបាន​ត្រឹម​តែជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ​ ចាប់តាំងពី​ការ​ចាកចេញ​ពី​ពហុកីឡាដ្ឋាន Emirates ។

        បើទោះបីជាមាន​ប្រជាប្រិយភាព​នៅក្នុងចំណោម​កីឡាករ​ Inter Milan ក៏ដោយ ក៏ប៉ុន្តែក្តីសង្ឃឹមរបស់ Sanchez ថា នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ប្រែជា​ស្រអាប់ដោយសារតែ​បញ្ហា​របួស​ធ្ងន់​ធ្ងរកាល​ពី​ខែ​តុលា។ 

        គ្រូបង្វឹកក្លឹប Inter Milan លោក Antonio Conte បាន​សម្រេចចិត្ត​ថា លោក​មិនត្រូវ​ការ​ខ្សែប្រយុទ្ធ​រូបនេះបន្តទៀត​ទេ ដែលមាន​ន័យ​ថា គេនឹងបញ្ជូន​កីឡាករ​រូបនេះ​ត្រឡប់​មក​យូណាយធីត​វិញ​នៅ​រដូវក្តៅនេះ៕

adverise with khmeread