លោកត្រាំទីបំផុតសារភាពថាពីរសប្តាហ៍ទៀតពលរដ្ឋអាមេរិក១០ទៅ២០ម៉ឺននាក់អាចនឹងស្លាប់ ស្របពេលឥឡូវចំនួនស្លាប់កើនដល់៤០០០នាក់

លោកប្រធានាធិបតី ដូណាល់ ត្រា បានទទួលស្គាល់ ការពិតដ៏ឈឺចាប់នៃចំនួនស្លាប់ដែលពលរដ្ឋអាមេរិកនឹងប្រឈមពីជំងឺកូរ៉ូណាក្នុងពេល២សប្តាហ៍ទៀត។ 

លោកត្រាំនិយាយនេះគឺដើម្បីការពារការថ្លែងលើកមុនរបស់គាត់អំពីវីរុសកូរ៉ូណា សូម្បីគ្រានោះក្រុមការងាររបស់គាត់ព្យាយាមត្រៀមរៀបចំប្រទេសទាំងមូលសម្រាប់ការស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់លើសាធារណជន និង ការរកកល់ទប់លែងជាប់សម្រាប់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន។ 

រដ្ឋបាលត្រាំបានបញ្ចេញតារាងឆាតជាច្រើនដែលបង្ហាញលទ្ធផលស្លាប់អាចនឹងកើតឡើងយ៉ាងសន្ធឹកសន្ធាប់។ 

លោកត្រាំក៏បានព្រមានដែរថា ពលរដ្ឋអាមេរិកត្រូវត្រៀមខ្លួនសម្រាប់ "ពីរសប្តាហ៍ដ៏អាក្រក់បំផុត" នៅពេលខាងមុខ ខណៈសេតវិមានព្យាករណ៍ថា អាចនឹងមានអ្នកស្លាប់ ១០០.០០០ ទៅ ២០០.០០០ នាក់នៅសហរដ្ឋអាមេរិកដោយសារតែកូវីដ១៩ សូម្បីឥឡូវការណែនាំអំពីការរក្សាគម្លាតពីគ្នានៅក្នុងសង្គមនៅតែបន្តអនុវត្តក៏ដោយ។ 

គិតត្រឹមថ្ងៃពុធទី១មេសា មានមនុស្ស ១៨៩.០០០ នាក់ឆ្លងកូវីដ១៩ និង ស្លាប់ប្រហែល ៤០០០នាក់៕ ប្រភព៖ Daily Mail

adverise with khmeread

អ្នកនឹងចូលចិត្ត