ការសិក្សាមួយរកឃើញថាស្ត្រីចាញ់កូនខ្លាំង ពេលកូនកើតមកនឹងមាន IQ ខ្ពស់

ការចាញ់កូនគឺជារឿងមួយដ៏អាក្រក់បំផុតសម្រាប់ស្ដ្រីមានផ្ទៃពោះ។ ជានិច្ចកាលយើងព្រួយបារម្ភពីទារកក្នុងផ្ទៃ ខ្លាចមិនទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់។ យ៉ាងណាមិញ វាមើលទៅដូចជាមិនមានអ្វីគួរឱ្យព្រួយបារម្ភនោះទេ។ ការសិក្សាមួយរកឃើញថា ស្ដ្រីដែលចាញ់កូនខ្លាំងអំឡុងពេលមានផ្ទៃពោះ គឺមានកូនដែលមាន IQ ខ្ពស់។

ការចាញ់កូន គឺជារោគសញ្ញាមួយរបស់ស្ដ្រីមានផ្ទៃពោះ។ ហើយវាអាចកើតឡើងគ្រប់ពេល មិនថាថ្ងៃ ឬក៏យប់។ វាគឺជារោគសញ្ញាដែលកើតឡើងពី ១៤ ទៅ ១៦ សប្ដាហ៍នៃការពពោះ។ ស្ដ្រីមួយចំនួនអាចទប់ឈ្នះការចាញ់កូននេះបាន។ ករណីខ្លះស្ត្រីចាញ់កូនខ្លាំងគួរឱ្យរន្ធត់ ប៉ុន្តែវាជាសញ្ញាល្អសម្រាប់ស្ដ្រីមានផ្ទៃពោះផងដែរ។ វាមានន័យថា កម្រិតអ័រម៉ូន គឺខ្ពស់គ្រប់គ្រាន់ដើម្បីទ្រទ្រង់កូនក្នុងផ្ទៃ។

ហើយអ្នកវិទ្យាសាស្ដ្រក៏បានស្រាវជ្រាវរកឃើញថា ស្ដ្រីដែលចាញ់កូនខ្លាំង គឺកូនកើតមកមាន IQ ខ្ពស់។ ពួកគេស្រាវជ្រាវដោយសិក្សាទៅលើស្ដ្រីមានផ្ទៃពោះកាណាដាចំនួន ៩២ នាក់ ដែលមានអាការៈក្អួតចង្អោរ និងក្អួត អំឡុងពេលមានផ្ទៃពោះ និង ២៩ នាក់សម្រាប់អ្នកដែលមិនចាញ់កូន។

ការសិក្សានោះបង្ហាញថា កូនៗរបស់ស្ដ្រីដែលចាញ់កូនខ្លាំង មានការចងចាំល្អ និងមានកម្រិត IQ ខ្ពស់ជាងស្ដ្រីដែលមិនចាញ់កូន៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត