មន្ទីរបញ្ចកោណប្រគល់ថង់ច្រកសាកសព ១០០.០០០ ដល់ខាងមន្ទីរពេទ្យ ចំពេលមានការព្យាករណ៍ថាអ្នកស្លាប់ដោយសារកូវីដ១៩អាចមានដល់២០ម៉ឺននាក់

មន្ទីរបញ្ចកោណបានកុម្មង់ថង់ច្រកសាកសពចំនួន ១០ ម៉ឺនឈុត ខណៈអ្នកជំនាញទស្សន៍ទាយថាមេរោគកូរ៉ូណានឹងយកជីវិតមនុស្សជាង ២០ ម៉ឺននាក់ ហើយរបាយការណ៍ថ្មីមួយបានលើកឡើងថារដ្ឋបាលត្រាំត្រូវបានគេព្រមានអំពីមេរោគឆ្លងនេះកាលពីបីឆ្នាំមុន ប៉ុន្តែមិនបានត្រៀមខ្លួន។

គិតត្រឹមល្ងាចថ្ងៃពុធ ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៤.៧៧០ នាក់ហើយផ្នែក ៩០ ភាគរយនៃប្រទេសនេះត្រូវបានបិទដើម្បីជួយបន្ថយការរាលដាលនៃកូវីដ១៩។

ជាមួយនឹងករណីឆ្លងជាង ២១៥.០០០ ករណី រដ្ឋាភិបាលអាមេរិករំពឹងថានឹងទទួលបានថង់ច្រកសាកសពចំនួន ៥ ម៉ឺនពីឃ្លាំងស្តុក ទោះយ៉ាងណាការត្រៀមខ្លួនបានធ្វើឡើងបីដងខណៈមន្ទីរពេទ្យនិងកន្លែងបញ្ចុះសពកំពុងចាល់ទៅដោយអ្នកជំងឺកូវីដ១៩ ហើយកំពុងអស់កន្លែងដាក់សាកសពយ៉ាងលឿន ដូចជានៅកាលីហ្វ័រញ៉ា និងញូវយ៉កជាដើម៕ ប្រភព៖ Daily Mail ​


 

adverise with khmeread