adverise with khmeread 20151213 weibostewardess

លោកតា​ពិការ​ជើង​រំភើបចិត្ត​ដល់​ស្រក់​ទឹកភ្នែក​ពេល​នារី​បម្រើ​លើ​យន្តហោះ​លុតជង្គង់​បញ្ចុក​ចំណី​ដល់​គាត់​

​នារី​បម្រើ​លើ​យន្តហោះ​មួយរូប​នៅលើ​យន្តហោះ​របស់​ក្រុមហ៊ុន Hainan Airlines ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា​ជា នារី​បម្រើ​លើ​យន្តហោះ "​ស្រស់ស្អាត​បំផុត​" បន្ទាប់ពី​រូបភាព​នាង​បញ្ចុក​អាហារ​ដល់​អ្នកដំណើរ​ពិការ​ជើង​ម្នាក់​ត្រូវបាន​បង្ហោះ​ពេញ​លើ​អន​ឡាញ​នៅ​ស្រុក​ចិន​។ 

​អ្នកដំណើរ​ពិការ​ជើង​វ័យ ៧១ ឆ្នាំ ដែល​ទើប​កើត​ជំងឺស្ត្រូក​នាពេល​ថ្មីៗ​នេះ បាន​កំពុងធ្វើដំណើរ​តាម​ជើងហោះហើរ​ក្នុងស្រុក​មួយ​ទៅកាន់​ទីក្រុង Haikou របស់​ខេត្ត​ហៃ​ណាន នៅពេល​គាត់​មាន​បញ្ហា​ពិបាក​បញ្ចុក​ចំណី​ដោយ​ខ្លួន​គាត់​។ 

​បណ្តាញ​ផ្សព្វផ្សាយ​ចិន​បាន​រាយការណ៍​ថា អ្នកបម្រើ​លើ​យន្តហោះ​ឈ្មោះ Fan Xuesong បាន​សម្គាល់​ឃើញ​បុរស​ចំណាស់​ដែល​គេ​ស្គាល់​ថា លោកតា នី​វ មានការ​លំបាក​ក្នុងការ​កាន់​ស្លាបព្រា​ពិសា​របាយ​។  

​នាង​ថែមទាំង​យក​មី​មួយ​ប្រអប់​ឲ្យ​គាត់​ទៀតផង ព្រោះ​នាង​មើលឃើញថា​គាត់​មានការ​លំបាក​ក្នុងការ​ទំពារ​អាហារ​ដែល​បាន​បម្រើ​ជូន​។ លោកតា​នី​វ​រំភើបចិត្ត​រហូតដល់​ស្រក់​ទឹកភ្នែក​ពេល​ឃើញ​សកម្មភាព​ដ៏​សប្បុរស​របស់​អ្នកបម្រើ​លើ​យន្តហោះ​ដ៏​ស្រស់ស្អាត​រូបនោះ​។ 

​នាង​មាន​ភាព​ស្រឡាំងកាំង​បន្តិច​ដែរ​ពេល​ឃើញ​លោកតា​យំ​ដូច្នោះ ហើយក៏​ជួយ​ជូត​ទឹកភ្នែក​លោកតា​ជាមួយនឹង​ក្រដាសអនាម័យ​។ លោកតា​នី​វ​បាន​រ៉ាយរ៉ាប់​ថា សន្តាន​ចិត្ត​របស់ Fan Xuesong បានធ្វើ​ឲ្យ​គាត់ និង​អ្នកដំណើរ​ផ្សេងទៀត​ដែល​បានឃើញ​ទិដ្ឋភាព​នេះ​រំភើបចិត្ត​ជាខ្លាំង​។  

​ទោះយ៉ាងណា នាង Fan Xuesong ដែល​ធ្វើការ​ជា​អ្នកបម្រើ​យន្តហោះ​អស់ ១១ ឆ្នាំ បាន​និយាយ​ពង្វាង​មិន​ចង់​ទទួលបាន​ការចាប់អារម្មណ៍​អ្វី​នោះទេ ដោយ​នាង​និយាយថា "​លោកតា​បាន​ខិតខំ​យ៉ាង​លំបាក​ពេញ​មួយជីវិត​របស់គាត់ ដូច្នេះ​យើង​គួរតែ​ចេះ​ធ្វើ​ល្អ​ដាក់​គាត់​"៕  

ប្រភព៖ អេស៊ាវ័ន

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់